+855 16 757 168     samnob@keiladaily.com
KD Logo

Solskjaer ប្រាប់ពីហេតុផលឱ្យ Smalling ចូលរួម Roma

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 571

ខ្សែការពារកណ្ដាល Chris Smalling បានចូលរួម AS Roma ជាផ្លូវការហើយ លើកិច្ចសន្យាខ្ចី១ឆ្នាំពី Manchester United។ អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer និយាយ​ថា​លោក​មាន​ខ្សែការពារ​ដែល​មិន​របួស​៦​នាក់ ដូច្នេះ​លោក​មិន​អាច​ធានា​ឱកាស​លេង​ទៀងទាត់​សម្រាប់​កីឡាករ​ដែល​នៅជាមួយ Man Utd យូរ​ជាង​គេ​បំផុត​រូប​នេះ​ឡើ​យ​។

Roma បង់ថ្លៃ៣លានអឺរ៉ូឱ្យ Man Utd សម្រាប់ការខ្ចីខ្សែការពារអង់គ្លេសវ័យ២៩ឆ្នាំរូបនេះមួយឆ្នាំ។

អតីតយុវជន Fulham ដែលបាននៅជាមួយ Man Utd តាំងពីឆ្នាំ២០១០ និយាយថា៖ «នេះ(ការចូលរួម Roma)ជាឱកាសល្អឥតខ្ចោះសម្រាប់ខ្ញុំ។ ឱកាសក្នុងការទទួលបានបទពិសោធលេងក្នុងលីគថ្មីមួយ ជាមួយក្រុមធំមួយដែលមានក្ដីប្រាថ្នាធំ គឺជាអ្វីដែលខ្ញុំត្រូវការយ៉ាងពិតប្រាកដ»។

ចំណែកនាយកបច្ចេកទេស Roma លោក Gianluca Petrachi និយាយថា៖ «ពួកយើងសោមនស្សក្នុងការនាំយកកីឡាករដូចជា Chris ដែលមានបទពិសោធជោកជាំ មកកាន់ Roma»។

ដោយឡែក លោក Ole Gunnar Solskjaer បាននិយាយថ្ងៃសុក្រទី៣០ខែសីហាឆ្នាំ២០១៩ថាឱកាសរបស់ Smalling ក្នុងការទៅលេងនៅ Serie A ទើបតែបានកើតឡើងក្នុងពេល២ថ្ងៃចុងក្រោយប៉ុណ្ណោះ។ អ្នកចាត់ការ Man Utd បន្តថាលោកមានខ្សែការពារកណ្ដាល៦នាក់ដែលគ្មានរបួស ដូច្នេះលោកមិនអាចសន្យាក្នុងការផ្ដល់ឱកាសលេងទៀងទាត់ដល់ Smalling ឡើយ។ ទោះ​យ៉ាង​ណា បុរស​ជនជាតិន័រវេស​សង្កត់ធ្ងន់​ថា Roma ជា​ក្រុមធំ ហើយ Serie A ជា​លីគ​ល្អ​មួយ​។ លើស​ពីនេះ មិនសូវ​មាន​កីឡាករ​អង់គ្លេស​មាន​ឱកាស​ទៅលេង​​ក្នុង​លីគ​កំពូល​អ៊ីតាលី​ដូច្នេះ​ឡើយ ហើយ​លោក​សង្ឃឹម​ថា​ Smalling នឹង​ត្រលប់​មក​វិញ​ជាមួយ​សមត្ថភាព​ប្រសើរ​ជាង​មុន​។

Smalling នៅសល់កិច្ចសន្យាជាមួយ Man Utd ដល់ឆ្នាំ២០២២៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖