+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើធ្លាប់លេងនៅអាស៊ីមុនជាប់ជម្រើសជាតិអាហ្សង់ទីន តកុងត្រាថ្មីជាមួយ West Ham

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 391

ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីន Manuel Lanzini បានចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លិប West Ham United គឺដល់ឆ្នាំ២០២៣ ភ្ជាប់ដោយជម្រើសបន្លាយថែម២ឆ្នាំទៀត។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានផ្លាស់ពីក្លិបអេមីរ៉េតអារ៉ាប់រួម Al Jazira មកចូលរួម West Ham ក្នុងឆ្នាំ២០១៥ មុនឡើងកូដជាប់ជម្រើសជាតិក្នុងឆ្នាំ២០១៧ និងបានលេងក្នុងក្របខ័ណ្ឌ Premier League ជាង១០០ប្រកួត។

អតីតយុវជន River Plate និយាយថា៖ «ខ្ញុំស្រលាញ់ឡុងដុង, ខ្ញុំស្រលាញ់ក្លិប ហើយខ្ញុំរីករាយនៅទីនេះ។ ពួកយើងមានក្រុមដ៏ល្អមួយ, ពួកយើងមានអ្នកចាត់ការដ៏ល្អម្នាក់ ហើយក្លិបចង់ផ្លាស់ប្ដូរឱ្យមានភាពប្រកួតប្រជែងខ្ពស់ជាងមុននៅពេលអនាគត»។

«វាជាការសម្រេចចិត្តធំមួយ ប៉ុន្តែក៏ជាការសម្រេចចិត្តងាយស្រួលមួយផងដែរ ព្រោះនៅពេលអ្នកមានអារម្មណ៍ល្អនៅក្នុងក្លិបមួយ និងអ្នកចូលចិត្តក្លិប ហើយក្លិបចូលចិត្តអ្នក វាកាន់តែងាយស្រួលក្នុងការធ្វើការសម្រេចចិត្តបែបនេះ»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖