+855 16 757 168     samnob@keiladaily.com
KD Logo

Lukaku ប្រាប់ឈ្មោះខ្សែប្រយុទ្ធល្បីនៅ Serie A ៣រូបដែលគេបានតាមដាននិងរៀនសូត្រតាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1153

ខ្សែប្រយុទ្ធ Romelu Lukaku ដែលទើបផ្លាស់ពី Manchester United ទៅ Inter Milan ក្នុងតម្លៃ៧៤លានផោន បានលើកឡើងថាកាលគេនៅតូច គេមើលនិងរៀនសូត្រតាមខ្សែប្រយុទ្ធ៣រូបដែលបានរះល្បីល្បាញក្នុងលីគកំពូលអ៊ីតាលី គឺ Ronaldo (ប្រេស៊ីល), Adriano និង Zlatan Ibrahimovic។

Lukaku បន្តថា៖ «ខ្ញុំតែងតែហៅខ្លួនឯងថាជាកូនសិស្សនៃការប្រកួត។ ខ្ញុំព្យាយាមមើលការប្រកួតឱ្យបានច្រើនតាមដែលអាចធ្វើបាន។ តាក់ទិចជាចំណុចសំខាន់បំផុតសម្រាប់ខ្ញុំដើម្បីបង្កើនសមត្ថភាព។ ខ្ញុំអាយុ២៦ឆ្នាំ ខ្ញុំចង់ធ្វើឱ្យប្រសើរឡើងចំណុចផ្សេងៗគ្នាជាច្រើននៃការប្រកួតរបស់ខ្ញុំ»។

ទន្ទឹមនឹងនេះ កីឡាករជម្រើសជាតិបែលហ្ស៊ិកវ័យ២៦ឆ្នាំ ក៏បានវាយបកតបទៅ Gary Neville ផងដែរ ដែលបានបង្ហោះលើ Twitter ថា Lukaku នឹងរកគ្រាប់បាល់បាននៅ Serie A និងធ្វើបានល្អនៅ Inter Milan តែរិះគន់គេថាមិនមានវិជ្ជាជីវៈនិងលើសទម្ងន់(ទម្ងន់ជាង១០០គីឡូក្រាម)។

Lukaku តបថា៖ «គាត់អាចនិយាយពីកាយសម្បទា (Fitness) របស់ខ្ញុំបាន តែគាត់មិនគួរនិយាយពីវិជ្ជាជីវៈរបស់ខ្ញុំទាល់តែសោះ ដោយថាខ្ញុំមិនខិតខំហ្វឹកហាត់គ្រប់គ្រាន់។ ខ្ញុំរស់នៅដើម្បីការប្រកួតបាល់ទាត់នេះឯង។ ខ្ញុំនៅផ្ទះគ្រប់ពេល។ ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបង្កើនសមត្ថភាព។ គ្រប់គ្រូបង្វឹកដែលខ្ញុំធ្វើការជាមួយ បាននិយាយដូចៗគ្នាពេលខ្ញុំនៅទីលានហ្វឹកហាត់ថាខ្ញុំតែងតែប្រឹងហាត់និងព្យាយាមអស់ពីសមត្ថភាពនិងបង្កើនសមត្ថភាពរបស់ខ្លួនឯង។ Ole Gunnar Solskjaer, Jose Mourinho, Roberto Martinez សុទ្ធតែបាននិយាយដូច្នេះ។ ឥឡូវ Antonio Conte ក៏នឹងនិយាយបែបនេះដូចគ្នា»។


ទោះយ៉ាងណាក៏ដោយ Lukaku សង្កត់ធ្ងន់ថាគេតែងតែនៅគោរពចំពោះក្លិប Manchester United ជានិច្ច។ ក្លិបនេះជាក្លិបធំបំផុតមួយក្នុងលោក និងបានផ្ដល់ឱកាសដល់គេ។ ជាមួយគ្នានេះ Lukaku ថាគេគ្មានបញ្ហាអ្វីជាមួយលោក Ole Gunnar Solskjaer ឡើយ ហើយគេក៏នឹងគោរពអ្នកចាត់ការរូបនេះជានិច្ច។

ចំណែកលោក Antonio Conte វិញត្រូវបាន Lukaku ហៅថាជាអ្នកចាត់ការល្អបំផុតក្នុងលោក។ គេថាលោក Conte តាមទិញគេតាំងពីនៅដឹកនាំ Juventus និង Chelsea ម្ល៉េះ តែមិនបានសម្រេច។
សូមរំឭកថា អតីតសមាជិក Anderlecht, Chelsea, West Brom និង Everton ខាងលើ រកបាន៤២គ្រាប់ពីការចូលលេង៩៦ដងសម្រាប់ Man Utd ក្រោយចូលរួមក្នុងតម្លៃ៧៥លានផោនក្នុងឆ្នាំ២០១៧ តែរដូវកាលមុន គេរកបានត្រឹម១៥គ្រាប់ប៉ុណ្ណោះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖