+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែការពារជម្រើសជាតិអេស្ប៉ាញចេញពី Arsenal ទៅក្លិបត្រកូល Real នៅ La Liga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 479

ខ្សែការពារ Nacho Monreal បានចេញពី Arsenal ចូលរួមក្លិប Real Sociedad លើកិច្ចសន្យា២ឆ្នាំ។

កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ៣៣ឆ្នាំរូបនេះបានលេងក្នុងជម្រើស១១នាក់ ៣ប្រកួតដំបូងជាប់ៗគ្នាក្នុងក្រុមរបស់លោក Unai Emery ក្នុងក្របខ័ណ្ឌ Premier League រដូវកាល២០១៩-២០នេះ និងបានពាក់ស្លាកប្រធានក្រុមទល់នឹង Burnley។

អតីតយុវជន Osasuna ដដែលនេះ បានផ្លាស់ពី Malaga មក Arsenal ក្នុងខែមករាឆ្នាំ២០១៣ ហើយបានចូលលេងសរុប២៥០លើក រកបាន១០គ្រាប់ និងបានឈ្នះពាន FA Cup ៣ដង។

គេបានផ្ដើមលេងឱ្យជម្រើសជាតិក្រុមធំអេស្ប៉ាញក្នុងឆ្នាំ២០០៩ ហើយមកទល់ពេលនេះលេងបាន២២លើក និងជាសមាជិកក្រុម FIFA World Cup 2018 របស់អេស្ប៉ាញ។

Arsenal បានទិញខ្សែការពារស្លាបឆ្វេងជម្រើសជាតិស្កុតលែន Kieran Tierney វ័យ២២ឆ្នាំពី Celtic សម្រាប់ជាការជំនួសរយៈពេលវែង តែគេមិនទាន់បានចូលលេងនៅឡើយទេដោយសារទើបជាពីរបួសតែមិនទាន់មានកម្លាំងពេញលេញ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖