+855 16 757 168     samnob@keiladaily.com
KD Logo

Eriksen បង្កើតកំណត់ត្រា២ម្នាក់ឯងពេល Spurs ស្មើ២-២នៅផ្ទះ Arsenal យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 189

Tottenham Hotspur បានប្រកួតស្មើ២-២នៅទឹកដី Arsenal ក្នុងជំនួប Derby ភាគឧត្ដរក្រុងឡុងដុង យប់ថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០១៩។

Christian Eriksen បានបើកការនាំមុខក្នុងនាទីទី១០ឱ្យក្រុមភ្ញៀវ រួច Harry Kane ស៊ុតបាល់ពិន័យ១១ម៉ែត្របង្កើនការនាំមុខក្នុងនាទី៤០។ តែនៅនាទី៤៥+១ Alexandre Lacazette ស៊ុតឱ្យ Arsenal តាមពីក្រោយ១គ្រាប់ ជាកម្លាំងចិត្តសម្រាប់ក្រុមប្រឹងរហូតតាមស្មើក្នុងនាទី៧១ដោយ Pierre-Emerick Aubameyang។

គ្រាប់បាល់របស់ Eriksen យប់មិញបានធ្វើឱ្យគេក្លាយជាកីឡាករជនជាតិដាណឺម៉ាកទី១ដែលរកបាន៥០គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ហើយគេក៏បានក្លាយជាកីឡាករទី១របស់ Spurs ដែលស៊ុតចូល៥០គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល (assist) ៥០គ្រាប់ឡើងក្នុងលីគកំពូលអង់គ្លេសនេះផងដែរ។

ប្រកួតបន្ទាប់ Spurs នឹងទទួល Crystal Palace នៅថ្ងៃសៅរ៍ទី១៤ខែកញ្ញា មុន Arsenal ធ្វើដំណើរទៅទឹកដី Watford នៅថ្ងៃអាទិត្យ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖