+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែប្រយុទ្ធ Liverpool ស៊ុតឱ្យ Lazio ស្មើ Roma ក្នុងជំនួប Derby នៅ Serie A

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 439

ខ្សែប្រយុទ្ធអេស្ប៉ាញ Luiz Alberto ដែលជាអតីតសមាជិក Sevilla និង Liverpool បានស៊ុតគ្រាប់តាមស្មើក្នុងនាទីទី៥៨ ដើម្បីឱ្យម្ចាស់ផ្ទះ Lazio តាមស្មើ Roma ដែលបាននាំមុខក្នុងនាទី១៧ដោយបាល់ពិន័យ១១ម៉ែត្ររបស់អតីតខ្សែការពារ Manchester City វ័យ៣៣ឆ្នាំ Aleksandar Kolarov។

ក្នុងជំនួប Derby ធំមួយនៃលីគកំពូលអ៊ីតាលីយប់ថ្ងៃអាទិត្យទី១ខែកញ្ញាឆ្នាំ២០១៩ Lazio បានត្រួតត្រាការគ្រប់គ្រងបាល់ និងបានស៊ុតបុកបង្គោលទី២ដងដោយ Ciro Immobile និង Joaquin Correa តែ Roma ក៏មានភាពគំរាមកំហែងដែរ ពិសេសតាមរយៈកីឡាករ Nicolo Zaniolo ដែលបានស៊ុតបុករបាទីក្នុងនាទីទី៤។

ក្រុមទាំងពីរបានបង្ហាញចង្វាក់ប្រយុទ្ធស្រួចស្រាល់ ដោយបង្កើតជាការស៊ុតសំដៅទីសរុប៣៤ដង ក្នុងនោះបុកបង្គោលនិងរបាទី៦ដង។

ខ្សែការពារអង់គ្លេស Chris Smalling ដែលទើបចូលរួម Roma លើកិច្ចសន្យាខ្ចី១ឆ្នាំពី Manchester United ត្រូវបានបញ្ចូលឈ្មោះក្នុងបង់បម្រុង។

Lazio ពេលនេះឡើងឈរលេខ៤ក្នុងតារាង Serie A ខណៈ Roma ឈរលេខរៀងទី១៥៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖