+855 16 757 168     samnob@keiladaily.com
KD Logo

Darmian ផ្ទេរផ្ដាច់ពី Man UTD ទៅ Parma លើកិច្ចសន្យា៤ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 196

Matteo Darmian បានផ្លាស់ទៅកាន់ Parma ជាផ្លូវការហើយលើកិច្ចសន្យា៤ឆ្នាំ ក្រោយសម្រេចចិត្តចាកចេញពី Manchester United។ 


ខ្សែការពារវ័យ២៩ឆ្នាំត្រូវបាននាំចូលទៅក្រុមបិសាចក្រហមដោយអតីតអ្នកចាត់ការ Louis van Gaal ពីក្លិបលីគកំពូលអ៉ីតាលីមួយទៀត គឺ Torino ក្នុងតម្លៃខ្លួន១៧លានផោន កាលឆ្នាំ២០១៥។

សមាជិកក្រុមជម្រើសជាតិអ៉ិតាលីលេងសរុប៩២ប្រកួត និងរួមចំណែកឈ្នះ FA Cup នៅរដូវកាលដំបូង។ តែយ៉ាងណា នៅរដូវកាលមុន គេលេងបានត្រឹម៧លើកប៉ុណ្ណោះ និងមិនទាន់បង្ហាញខ្លួនគេនៅដើមរដូវកាល២០១៩/២០២០នេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖