+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd ត្រៀមឡើងប្រាក់ខែឱ្យ Greenwood ក្រោយឡើងចូលក្រុមធំរបស់ក្លិប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 365

ក្លិប Manchester United ត្រៀមដំឡើងប្រាក់ឈ្នួលដល់ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ Mason Greenwood ក្រោយរូបគេឡើងចូលក្រុមធំរបស់លោក Ole Gunnar Solskjaer។

តាមប្រភពព័ត៌មានដែលដកស្រង់បន្តដោយ Sportsmail កីឡាករវ័យក្មេងខាងលើអាចទារបាន២៥,០០០ផោនក្នុងមួយសប្ដាហ៍ពី Man Utd បូករួមប្រាក់រង្វាន់លើកទឹកចិត្តអាស្រ័យតាមគុណផលលើទីលានជាក់ស្ដែង។

ក្នុងរដូវកាល២០១៩-២០នេះ លោក Solskjaer បានផ្ដល់ឱកាសដល់ Greenwood ឱ្យចូលលេងទាំង៤ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League ដោយប្ដូរចូលនៅវគ្គទី២។

អ្នកចាត់ការជនជាតិន័រវេសដែលបានដាក់ Greenwood លេងក្នុងជម្រើស១១នាក់លើកដំបូងកាលប៉ះ Cardiff នៅដំណាច់រដូវកាលមុននោះ បាននិយាយថា Greenwood នឹងក្លាយជាកីឡាករដ៏ល្អម្នាក់ ដោយសារគេឆ្លាតនិងបម្លាស់ទីបានល្អ។ លើសពីនេះ គេអាចលេងបានគ្រប់រ៉ូលនៅជួរប្រយុទ្ធខាងលើ ដោយលេងរ៉ូលលេខ១០ក៏បាន, លេខ៧ក៏បាន, លេខ១១ក៏បាន និងលេខ៩ក៏បាន។

ដោយឡែក Man Utd ក៏ត្រូវបានរំពឹងថានឹងបើកការចរចាជាមួយយុវជនដទៃទៀតដូចជា Angel Gomes, James Garner, Tahith Chong, Brandon Williams និង Ethan Laird ផងដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖