+855 16 757 168     samnob@keiladaily.com
KD Logo

បងប្អូនត្រកូល Hazard គ្មានឈ្មោះក្នុងបញ្ជីជម្រើសជាតិបែលហ្ស៊ិកទាំង២នាក់ ដោយសារ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 764

Eden Hazard និងប្អូនប្រុស Thorgan Hazard នឹងខកខានការប្រកួតជម្រុះ Euro 2020 ទល់នឹង ស្កុតលែន និង សានម៉ារីណូ ដោយសាររបួស។

ក្រុមលោក Roberto Martinez បានពើបនឹងការដកខ្លួនពីសំណាក់កីឡាករចំនួន៧នាក់រួចមកហើយ មុនធ្វើដំណើរទៅលេងនៅទឹកដី សានម៉ារីណូ នៅថ្ងៃព្រហស្បតិ៍ និងនៅផ្ទះស្កុតលែននាថ្ងៃចន្ទ។

Eden របួសសាច់ដុំអំឡុងពេលហ្វឹកហាត់ជាមួយ Real Madrid មុនបើកឆាក La Liga ស្របពេល Thorgan របួសឆ្អឹងជំនីនៅ Dortmund។

ដោយឡែក អ្នកចាំទី Koen Casteels, ខ្សែការពារ Dedryck Boyata, ខ្សែបម្រើ Axel Witsel ក៏បានដកខ្លួនពីបញ្ជីរៀងៗខ្លួនដោយសាររបួស។

បែលហ្ស៊ិក កំពុងនាំមុខគេក្នុងពូល I ក្រោយឈ្នះទាំង៤ប្រកួតដំបូង។

អ្នកចាំទី៖ Thibaut Courtois (Real Madrid), Simon Mignolet (Club Brugge), Matz Sels (Strasbourg), Hendrik Van Crombrugge (Anderlecht)

ខ្សែការពារ៖ Jan Vertonghen (Tottenham Hotspur), Toby Alderweireld (Tottenham Hotspur), Thomas Vermaelen (Vissel Kobe), Thomas Meunier (Paris St-Germain), Jason Denayer(Lyon), Brandon Mechele (Club Brugge)

ខ្សែបម្រើ៖ Kevin De Bruyne (Manchester City), Nacer Chadli (Anderlecht), Yannick Carrasco (Dalian Yifang), Youri Tielemans (Leicester City), Adnan Januzaj (Real Sociedad), Leander Dendoncker (Wolverhampton Wanderers), Dennis Praet (Leicester City), Hans Vanaken (Club Brugge), Yari Verschaeren (Anderlecht)

ខ្សែប្រយុទ្ធ៖ Dries Mertens (Napoli), Romelu Lukaku (Internazionale), Christian Benteke (Crystal Palace), Michy Batshuayi (Chelsea), Divock Origi (Liverpool), Benito Raman (Schalke 04), Leandro Trossard (Brighton & Hove Albion)៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖