+855 16 757 168     samnob@keiladaily.com
KD Logo

Paul Scholes ថា Man Utd ត្រូវការពេលយ៉ាងហោច២ឆ្នាំទៀតទើបអាចប្រជែងជើងឯកបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 181

វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Scholes បានលើកឡើងថាអតីតក្លិបលោកត្រូវការពេលយ៉ាងហោច២ឆ្នាំទៀតមុននឹងអាចប្រជែងជើងឯក Premier League សាជាថ្មី។

Man Utd ខានឈ្នះជើងឯកលីគតាំងពីក្រោយពេលលោក Sir Alex Ferguson នៅដំណាច់រដូវកាល២០១២-១៣មកម្ល៉េះ និងថែមទាំងបានជួបភាពស្រងាកចិត្តជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៦ បានត្រឹមលេង Europa League។

លោក Scholes យល់ឃើញថាស្ថានភាពរបស់ Man Utd នឹងមិនប្រសើរឡើងក្នុងពេលឆាប់ៗឡើយ ពិសេសក្រោយប្រកួតលើកចុងក្រោយស្មើ១-១នៅផ្ទះ Southampton។

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និយាយថា៖ «ខ្ញុំគិតថាអ្នកកុំដាក់ Man Utd ក្នុងបេក្ខភាពប្រជែងពានអីក្នុងរយៈពេល២ឆ្នាំ រហូតទាល់តែ Ole Gunnar Solskjaer បានបញ្ចេញចោលអស់អ្វីដែលគាត់ចង់បញ្ចេញ គឺត្រូវការពេល៤ទៅ៥ទីផ្សារដោះដូរទៀត(ដើម្បីលក់ចេញនិងទិញចូលកីឡាករគ្រប់តាមតម្រូវការ)។ Man Utd នឹងនៅក្រោម Manchester City, Liverpool, Chelsea និង Tottenham»។

ទន្ទឹមនឹងនេះ លោក Scholes ក៏បានបង្ហាញភាពខកចិត្តចំពោះកីឡាករដែលសម្បូរបទពិសោធនៅ Man Utd បច្ចុប្បន្នដែលលេងមិនបានល្អគ្រប់គ្រាន់ មិនអាចធ្វើជាគំរូដល់កីឡាករក្មេងៗបាន៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖