+855 16 757 168     samnob@keiladaily.com
KD Logo

Felix ៖ យើងមិនចង់នៅជាក្រុមតូចមួយទេ យើងនឹងបន្តភាពក្លាហានរបស់យើង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 548

លោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និយាយថា ប្រជាពលរដ្ឋខ្មែរគួរមានមោទកភាពចំពោះការលេងរបស់​កីឡាករគ្រប់រូប។ 


គ្រូបង្វឹកជនជាតិអាហ្សង់ទីនសង្កត់ធ្ងន់ថា ក្រុមខ្លួនមិនអាចនៅក្នុងនាមជាក្រុមតូចមួយបានទេ អ្វីដែលសំខាន់នោះ គឺកីឡាករនៅតែបន្តភាពក្លាហាន។

លោក Felix ពន្យល់ ៖" យើងមិនសូវសប្បាយចិត្តប៉ុន្មានទេ តែក៏មិនខកចិត្តពេកដែរ។ យើងទើបធ្វើការជាមួយគ្នាបានមួយឆ្នាំ នេះជាចំណុចចាប់ផ្ដើម។ អ្នករាល់គ្នាគួរមានមោទកភាព។ យើងមិនចង់លេងក្នុងនាមត្រឹមជាក្រុមតូចមួយ។ អ្វីដែលពួកគេគួរតែសប្បាយចិត្ត ព្រោះពួកគេមានភាពក្លាហាន"។


គួរដឹងដែរថា កម្ពុជាបើកឆាកជម្រុះ FIFA World Cup 2022 ដោយស្មើហុងកុង១ទល់នឹង១។ ក្រុមគោព្រៃនឹងបន្តជួបបារ៉ែននៅភ្នំពេញដដែល ថ្ងៃអង្គារ ទី១០ កញ្ញា៕

អត្ថបទ ៖ អេដមីនចិត្រ
រូបភាព ៖ FFC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖