+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូកម្ពុជាបង្ហើបកត្តាសំខាន់ៗរួមចំណែកជួយក្រុមជម្រើសជាតិប្រសើរជាងមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 368

ការខិតខំប្រឹងប្រែងពីសំណាក់​កីឡាករម្នាក់ៗ, ការរីកចម្រើននៃក្របខណ្ឌប្រកួតថ្នាក់ជាតិ និងការយកចិត្តទុកអភិវឌ្ឍលើផ្នែកយុវជន គឺជាកត្តារួមចំណែកសំខាន់ឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានលក្ខណៈប្រសើរជាងមុន។ នេះបើតាមការលើកឡើងពីលោក Felix Gonzalez Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា។


គ្រូបង្វឹកជនជាតិអាហ្សង់ទីនបន្ថែមថា ការយកកចិត្តទុកលើកីឡាករទាំងក្នុង និងក្រៅទីលានក៏ជារឿងចាំបាច់ផងដែរ ព្រោះថ្នាក់ដឹកនាំចង់ឲ្យពួកគេក្លាយជាបុគ្គលដ៏ល្អក្នុងសង្គម។

លោក Felix ពន្យល់ ៖"បាល់ទាត់កម្ពុជាមានលក្ខណៈប្រសើរជាងមុន ព្រោះមានការខិតខំប្រឹងប្រែងពីសំណាក់​កីឡាករម្នាក់ៗ, ការរីកចម្រើននៃក្របខណ្ឌប្រកួតថ្នាក់ជាតិ និងការយកចិត្តទុកអភិវឌ្ឍលើផ្នែកយុវជន។ មិនតែប៉ុណ្ណោះ ពួកយើងក៏យកចិត្តទុកដាក់លើពួកគេមិនថា ក្នុងទីលានទេ សូម្បីតែក្រៅទីលានក៏អ៊ីចឹងដែរ។ យើងសង្ឃឹមថា ពួកគេក្លាយជាកីឡាករល្អ និងក្លាយជាបុគ្គលល្អក្នុងសង្គម។ ពួកគេក៏ធ្វើការជាមួយគ្នា និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង"។

តែយ៉ាងណា លោក Felix អះអាងថា គ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ ហើយលោកសង្ឃឹមថា នៅប្រកួតក្រោយៗ នឹងអាចធ្វើបានល្អជាងនេះទៀត។


គួរដឹងដែរថា កម្ពុជា បានបើកឆាកជម្រុះ FIFA World Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញា ដោយស្មើហុងកុង ១ទល់នឹង១ ហើយនៅថ្ងៃអង្គារ ទី១០ កញ្ញា នឹងបន្តទទួលបារ៉ែន លើវាលស្មៅពហុកីឡដ្ឋានជាតិដដែល៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖