+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធថៃចេះនិយាយខ្មែរស្រក់ទឹកភ្នែកក្រោយទាត់មិនចូលពេលស្មើវៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3366

ជំនួបបើកឆាកជម្រុះ FIFA World Cup 2022 រវាងថៃ និងវៀតណាម បានប្រព្រឹត្តទៅយ៉ាងកក្រើក ខណៈក្រុមទាំងពីរសុទ្ធតែមានឱកាសដូចគ្នា។


អ្វីដែលគួរឲ្យស្ដាយបំផុតនោះគឺនៅនាទី៩០បូក៥ទៅហើយ គឺខ្សែប្រយុទ្ធ Supachok Sarachat បានអូសបាល់ផុតអ្នកចាំទី Dang Van Lam និងទាញទាត់សំដៅទី តែទើសអ្នកចាំទីវៀតណាមនេះវិញ។ 

ជាលទ្ធផល គឺក្រុមទាំងពីរស្មើគ្នា០ទល់នឹង០។


គ្រាន់តែចប់ការប្រកួតភ្លាម Supachok ដែលមានកំណើតនៅខេត្តស៊ីសាកេត និងលេងឲ្យ Buriram United បានដួលលើស្មៅ សម្រក់ទឹកភ្នែក។ តែយ៉ាងណា កីឡាករចេះនិយាយភាសាខ្មែរខ្លះៗរូបនេះក៏ទទួលបាន​តំណែងអ្នកលេងល្អប្រចាំការប្រកួតដែរ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ thethao247

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖