+855 16 757 168     samnob@keiladaily.com
KD Logo

អតីតគ្រូកម្ពុជា Scott O'Donnell មកមើលក្រុមចាស់ប្រកួត ហើយរើសគួច សុកុម្ភៈ ជាកីឡាករល្អ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 670

លោក Scott O'Donnell អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាន​ធ្វើដំណើរមកទស្សនាក្រុមចាស់របស់ខ្លួនប្រកួតជម្រុះ FIFA World Cup 2022 នៅពហុកីឡដ្ឋានជាតិ កាលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា។ 


ក្រោយចប់ការប្រកួតដែលក្រុមគោព្រៃខៀវស្មើ១ទល់នឹង១ ជាមួយហុងកុង អ្នកជំនាញជនជាតិអូស្ត្រាលីបានជ្រើសរើសគួច សុកុម្ភៈ ជាកីឡាករល្អប្រចាំការប្រកួត។ 

លោកក៏បានបង្ហាញអារម្មណ៍រីករាយដែលអតីតកូនក្រុមរូបនេះនៅតែអាចមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។


គួរដឹងដែរថា លោក Scott ធ្លាប់ដឹកនាំជម្រើសជាតិកម្ពុជាពីរលើកពីចន្លោះឆ្នាំ២០០៥ដល់២០០៧ និង២០០៩ដល់២០១០។ ស្នាដៃរបស់លោកគឺបានដឹកនាំកម្ពុជាឈ្នះពានយុវជនប្រចាំតំបន់ គឺ BIDC Cup 2009៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ scottodonell, Andy Brouwer

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖