+855 16 757 168     samnob@keiladaily.com
KD Logo

អតីតមិត្តរួមក្រុម វឌ្ឍនាកា ស៊ុត២គ្រាប់ឱ្យម៉ាឡេស៊ីវាយបកឈ្នះឥណ្ឌូណេស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 214

ខ្សែប្រយុទ្ធ Mohamadou Sumareh ដែលជាអតីតមិត្តរួមក្រុមរបស់ ចាន់ វឌ្ឍនាកា នៅក្លិប Pahang FA រកបាន២គ្រាប់ជួយ ម៉ាឡេស៊ី វាយបកឈ្នះគូប្រជែងជូរចត់ ឥណ្ឌូណេស៊ី ៣-២ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជុំ​ទី​២ ពូល G យប់ថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាឆ្នាំ២០១៩។

ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បាននាំមុខមុន២ដង មុនចាញ់ការប្រកួត។ Beto Goncalves បើកការនាំមុខលើកទី១សម្រាប់ម្ចាស់ផ្ទះក្នុងនាទី១២ បន្ទាប់មក Sumareh តាមស្មើឱ្យម៉ាឡេស៊ីក្នុងនាទី៣៧។ នៅនាទី៣៩ Goncalves ដដែលបើកការនាំមុខលើកទី២សម្រាប់ឥណ្ឌូណេស៊ី។

តែនៅវគ្គទី២ Syafiq Syafiq តាមស្មើឱ្យម៉ាឡេស៊ីម្ដងទៀតក្នុងនាទី៦៦ មុន Sumareh ស៊ុតគ្រាប់ជ័យជម្នះក្នុងនាទី៩០។

ក្នុងពូលនេះដែរ ថៃ ស្មើ វៀតណាម ០-០ នៅបាងកក៕


ដោយ៖ រាជសម្ភារ
រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖