+855 16 757 168     samnob@keiladaily.com
KD Logo

ប្រាក់ មុន្នីឧត្តម មិនទាន់ច្បាស់អាច​វិល​ទាន់​ជម្រុះ World Cup អំឡុងខែតុលាឬអត់ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1355

ខ្សែបម្រើ ប្រាក់ មុន្នីឧត្តម ប្រាប់ Keila Daily ស្ថានភាពរបួសកជើងរបស់គេទំនង​មិនអាចពេញលេញ (Fit) ទាន់ជម្រុះ FIFA World Cup 2022 នៅខែតុលា ខាងមុខឡើយ ព្រោះត្រូវពង្រឹងភាពរឹងមាំបន្ថែមទៀត។


សមាជិកស្នូលព្រះខ័នរាជស្វាយរៀងបានរងរបួសកជើងដែលកើតឡើងតាំងពីជំនួបជាមួយកំពង់ចាម និងត្រូវការចំនួនពីរសប្ដាហ៍ទៀតដើម្បីឲ្យឆាប់ធូរស្បើយ អាចវិលទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ។

ប្រាក់ មុន្នីឧត្តម រៀបរាប់បែបនេះ ៖"បានធូរខ្លះហើយបង តែពេទ្យឲ្យសម្រាកពីរអាទិត្យទៀត។ ពីរអាទិត្យអីទៀតទើបបានចូលហាត់ជាមួយគេវិញបង។ឥឡូវបានត្រឹម Gym អីតិចតួចប៉ុណ្ណឹង។ របួសហ្នឹងកើតឡើងតាំងពីពេលលេងជាមួយកំពង់ចាម ហើយកាលហ្នុងដូរចូលតង់ទីពីរ បានត្រឹម៥នាទីក៏ភ្លាត់ក្រឡាច់កជើង អ៊ីចឹងក្រុមខ្ញុំក៏លេងតែ១០នាក់រហូតដល់ចប់ តែបាននាំមុខ៥-០ដែរហើយ។ មិនទាន់ដឹងជាទាន់ ឬមិនទាន់ជម្រុះខែក្រោយយ៉ាងណាទេ ព្រោះត្រូវការពង្រឹងកាយសម្បទាឲ្យមានលក្ខណៈពេញលេញជាមុនសិន"។


គួរដឹងដែរថា អវត្តមានដោយសាររបួសនេះបានធ្វើឲ្យម្ចាស់អាវលេខ៧មិនអាចជួយក្រុមជម្រើសជាតិកម្ពុជា ជម្រុះ FIFA World Cup 2022 ជាមួយហុងកុង និងបារ៉ែន នៅរាជធានីភ្នំពេញ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖