+855 16 757 168     samnob@keiladaily.com
KD Logo

Neymar ស៊ុតចូល១គ្រាប់និងបញ្ជូន១គ្រាប់ពេលប្រេស៊ីលស្មើកូឡុំប៊ី២-២ព្រឹកនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 694

កីឡាករបាល់ទាត់ថ្លៃបំផុតក្នុងលោក Neymar បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល១គ្រាប់ និងស៊ុតដោយខ្លួនឯងចូល១គ្រាប់ទៀត ពេលប្រេស៊ីល ប្រកួតមិត្តភាពស្មើ២-២ជាមួយ កូឡុំប៊ី នៅកីឡដ្ឋាន Hard Rock ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ព្រឹកថ្ងៃសៅរ៍ទី៧ខែកញ្ញាឆ្នាំ២០១៩នេះ។

Neymar ដែលមិនទាន់មានឈ្មោះលេងសម្រាប់ Paris St Germain នៅឡើយក្នុងរដូវកាល២០១៩-២០នេះ បានបញ្ជូនបាល់ឱ្យ Casemiro បើកការនាំមុខសម្រាប់ប្រេស៊ីលក្នុងនាទីទី១៩។

បន្ទាប់មក ខ្សែប្រយុទ្ធ Luis Muriel មកពីក្លិប Atalanta បានស៊ុត១គ្រាប់ផ្ទួនសម្រាប់កូឡុំប៊ីក្នុងនាទី២៥ដោយបាល់ពិន័យ១១ម៉ែត្រ និងក្នុងនាទី៣៤ដើម្បីឱ្យក្រុមខ្លួននាំមុខវិញ។

តែនៅនាទី៥៨ Neymar ទទួលបាល់បញ្ជូនពី Dani Alves ដើម្បីបំប៉ោងសំណាញ់ទីតាមស្មើជូនក្រុមលោក Tite៕


ដោយ៖ គជសារ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖