+855 16 757 168     samnob@keiladaily.com
KD Logo

Batshuayi រកបាន២គ្រាប់ជួយ បែលហ្ស៊ិក រក្សាកំណត់ត្រាឥតខ្ចោះក្នុងពូល I

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 521

ខ្សែប្រយុទ្ធ Michy Batshuayi រកបាន២គ្រាប់ ស្របពេល បែលហ្ស៊ិក ផ្ដួលម្ចាស់ផ្ទះ សានម៉ារីណូ ៤-០ យប់ថ្ងៃសុក្រទី៦ខែកញ្ញា យកជ័យជម្នះទី៥ជាប់គ្នាក្នុងវគ្គជម្រុះ Euro 2020 ពូល I។

ក្រុមលោក Roberto Martinez ត្រូវចាយពេលរហូតដល់នាទី៤៣ទម្រាំបំប៉ោងសំណាញ់ទីក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងលោកបាន ដោយ Batshuayi ស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយបាល់ប៉ះដៃ Mirko Palazzi។

Nacer Chadli ដែលបានផ្លាស់ពី Monaco ទៅ Anderlecht លើកិច្ចសន្យាខ្ចីរដូវកាលនេះ បានបញ្ជូនបាល់ឱ្យ Dries Mertens ពែនបញ្ចូលទីក្នុងនាទី៥៧ មុនបញ្ចប់ទីដោយខ្លួនឯងក្នុងនាទី៦៣។

ខ្សែប្រយុទ្ធមកពី Chelsea: Batshuayi តែតគ្រាប់ចុងក្រោយនៃការប្រកួតក្នុងនាទី៩០+២។

បែលហ្ស៊ិក បានឈ្នះទាំង៥ប្រកួតជាប់គ្នា និងនៅលើក្រុមលេខ៣ កាហ្សាក់ស្ថាន ចំនួន៨ពិន្ទុ។ ការប្រកួតបន្ទាប់ នៅថ្ងៃអង្គារ ពួកគេនឹងធ្វើដំណើរទៅស្កុតលែនដែលបានចាញ់ រុស្ស៊ី ១-២៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖