+855 16 757 168     samnob@keiladaily.com
KD Logo

Felix បង្ហាញជំនឿចិត្តមួយពេលប៉ះ​បារ៉ែនថ្ងៃអង្គារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 892

គ្រូបង្វឹកក្រុមជម្រើសជាតិ លោក Felix Dalmas លើកឡើងថានៅប្រកួតទី២ក្នុងពូលCនៃវគ្គជម្រុះវើលដ៍ខាប់ទ្វីបអាស៊ី ទល់នឹងបារ៉ែន ក្រុមខ្លួននឹងកាន់តែលេងបានល្អប្រសើរជាងកាលពីប្រកួតជាមួយហុងកុងកាលពីប្រកួតទីមួយ ព្រោះកីឡាករបានហ្វឹកហាត់និងកាន់តែយល់ដឹងពីរបៀបលេងថ្មី ក៏ដូចជាអ្វីដែលលោករៀបចំទាំងកល្បិច និង យុទ្ធសាស្ត្រ ។


គ្រូបង្វឹកជនជាតិអាហ្សង់ទីនថ្លែងបែបនេះ ពុំមែនមានន័យតែលើលទ្ធផលនោះទេ តែអ្វីដែលជាគោលដៅមួយទៀតនោះ គឺភាពរីកចម្រើនរបស់កីឡាករ ការយល់ដឹងពីរបៀបលេង និង សហការណ៍ ក្នុងការប្រកួតទីពីរទល់នឹងក្រុមជម្រើសជាតិបារ៉ែន។

លោក Felix Dalmas ពន្យល់ ៖ "ប្រាកដណាស់ខ្ញុំជឿជាក់ថាកីឡាករទាំងអស់នឹងធ្វើបានល្អជាងប្រកួតជាមួយហុងកុង ពីព្រោះយើងបានខិតខំខ្លាំងមែនទែន ហើយអ្វីដែលសំខាន់យើងនៅតែព្យាយាមលេងជាមួយអ្វីដែលយើងចង់លេង ហើយប្រកួតជាមួយហុងកុងកីឡាករយើងពិតជាលេងបានល្អដូចអ្វីដែលយើងបានរៀបចំ តែមិនមែនលទ្ធផលទេ គឺរបៀបលេងដែលយើងចង់បាន ជាការពិតបារ៉ែនជាក្រុមមួយមានរបៀបលេងផ្សេងមួយទៀត នេះជាការប្រកួតប្រជែងថ្មីដូចគ្នា ហើយក៏ជាវិធីថ្មីមួយទៀតដែលធ្វើអោយពួកយើងមានការប្រកួតប្រជែងជាបន្តទៀត តែទោះមានឧបសគ្គយ៉ាងណាក៏ដោយពួកយើងនឹងនៅតែព្យាយាមធ្វើអ្វីដែលយើងចង់ធ្វើ ដូច្នេះយើងនឹងបន្តព្យាយាមហើយព្យាយាមទៀត ហើយរីកចម្រើនពីមួយប្រកួតទៅមួយប្រកួត"។

បែបណាក្តីគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបន្ថែមថា ក្រុមពុំទាន់ជោគជ័យនៅឡើយទេ តែអ្វីដែលកីឡាករធ្វើបានល្អនៅពេលនេះគ្រាន់តែជាដំណាក់កាលពីការអភិវឌ្ឍក្រុម ហើយក្រុមនឹងនៅតែបន្តធ្វើបែបនេះឥតឈប់ឈររីកចម្រើនពីមួយកម្រិតទៅមួយកម្រិត លោករំពឹងថាកម្ពុជានឹងមានក្រុមជម្រើសជាតិដ៏ល្អមួយនៅថ្ងៃអនាគត ។


គួរបញ្ជាក់ថា ក្រោយស្មើ ១-១ ជាមួយហុងកុង កម្ពុជានឹងត្រូវបន្តប្រកួតទី២ក្នុងវគ្គជម្រុះវើលដ៍ខាប់ជាមួយ បារ៉ែន នៅថ្ងៃទី ១០កញ្ញា វេលាម៉ោង ៦និង៣០នាទីល្ងាចនាពហុកីឡដ្ឋានជាតិ៕

រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖