+855 16 757 168     samnob@keiladaily.com
KD Logo

យុវជនបាទីពីររូប និងគ្រូជំនួយម្នាក់ចេញទៅជប៉ុនយប់មិញ ខណៈចន្ធាពន្យាទៅយប់ថ្ងៃអង្គារវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 141

គ្រូជំនួយយុវជនបាទី លោក សាប៊ូន វិនតា, អ្នកចាំទី ថា ចាន់រិទ្ធី និងកីឡាករ អ៊ាន ពិសី បានចេញដំណេីរទៅប្រទេសជប៉ុននៅរាត្រីថ្ងៃអាទិត្យ ទី០៨ កញ្ញា ដេីម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធនៅក្លិប Vegalta Sendai ដែលជាក្លិបនៅលីគកំពូលទី១ របស់ជប៉ុនដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ០៩ដល់ ថ្ងៃទី២៥ ខែកញ្ញា ខាងមុខ។ 


ដោយឡែក សៀង ចន្ធា ដែលមានឈ្មោះទៅជប៉ុនដែរនោះ បានប្ដូរទៅចេញដំណើរនៅរាត្រីថ្ងៃអង្គារ ទី១០ កញ្ញា វិញដើម្បីឆ្លៀតជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជម្រុះ FIFA World Cup 2022 ជាមួយបារ៉ែនជាមុនសិន ទើបហោះទៅតាមក្រោយ។


គួរដឹងដែរថា មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី តែងតែបញ្ជូនយុវជនរបស់ខ្លួនទៅផ្លាស់ប្ដូរបទពិសោធនៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំ៕

អត្ថបទ ៖ អេដមីនកណ្ដូប
ប្រភព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖