+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការដឹកនាំ Leicester ឈ្នះ Premier League ពេលនេះកំពុងប្រជែងការងារនៅអាហ្វ្រិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 867

អតីតអ្នកចាត់ការ Leicester City ដែលបាននាំក្រុមឈ្នះជើងឯក Premier League ២០១៥-១៦ លោក Claudio Ranieri ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រជែងយកតំណែងគ្រូបង្គោលក្រុមជម្រើសជាតិហ្គីណេដែលកំពុងទំនេរ ក្រោយ​លោក Paul Put ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​​បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ Africa Cup of Nations 2019។

លោក Put ជនជាតិ​បែលហ្ស៊ិក បន្ទាប់​មក​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្គីណេ​ដាក់​បម្រាម​មិន​ឱ្យ​ពាក់ព័ន្ធ​សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ​​អស់​មួយ​ជីវិត​ផង​ដែរ​ដោយសារ​បាន​បំពាន​ក្រមសីលធម៌​និង​វិន័យ​របស់​សហព័ន្ធ​។

បុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំ បានស្ថិតក្នុងចំណោមអ្នកដាក់ពាក្យ៨៧នាក់សម្រាប់តំណែងខាងលើ ហើយពេលនេះជាម្នាក់​ក្នុងចំណោមគ្រូបង្វឹក១៧នាក់ចុងក្រោយដែលសហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានជ្រើសរើសមកសម្ភាស។ លោក Ranieri ជាគ្រូបង្វឹកល្បីឈ្មោះជាងគេក្នុងចំណោមគ្រូទាំងអស់នោះ។

សហព័ន្ធកីឡាបាល់ទាត់ហ្គីណេបានបញ្ជាក់ថាម្ចាស់ពាន FIFA Coach of the Year 2016 ខាងលើ ត្រូវបានចាត់ឱ្យមកសម្ភាសនៅ Conakry នាថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩។

លោក Ranieri បានចាកចេញពីការងារចុងក្រោយនៅក្លិប Roma កាលពីខែឧសភា។ លោកមានប្រវត្តិដឹកនាំក្លិបជាច្រើនដូចជា Vigor Lamezia, Puteolana, Cagliari, Napoli, Fiorentina, Valencia (២ដង), Atletico Madrid, Chelsea, Parma, Juventus, Roma (២ដង), Inter Milan, Monaco, Nantes, Fulham និងធ្លាប់បង្វឹកក្រុមជម្រើសជាតិក្រិកក្នុងឆ្នាំ២០១៤ផងដែរ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖