+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាប់គូប្រដាល់និយាយ​ថា Rooney ចង់ឡើងសង្វៀនវាយក្នុងកម្មវិធីសប្បុរសធម៌

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 503

អ្នកចាប់គូប្រដាល់ (Promoter) លោក Eddie Hearn បានបង្ហើបឈ្មោះមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងកិច្ចសម្ភាសថ្មីៗនេះដោយនិយាយថាខ្សែប្រយុទ្ធ Wayne Rooney ចង់ឡើងប្រកួតក្នុងលក្ខណៈសប្បុរសធម៌។

លោក Hearn បានបញ្ជាក់ថាលោកនឹងរៀបចំការប្រកួតរវាងតារា Youtube ល្បីល្បាញ KSI និង Logan Paul នៅ Los Angeles ហើយនៅថ្ងៃនោះអាចមានមុខតារាល្បីៗមួយចំនួនទៀតឡើងប្រកួតដែរ។

អ្នកផ្គូរផ្គងកីឡាករប្រដាល់ដដែល ប្រាប់ talkSPORT ថា៖ «បាទ មានច្រើននាក់ តែភាគច្រើនជាប្រភេទតារាដូចជា Wayne Rooney ជាដើម។ គាត់ស្រលាញ់ប្រដាល់។ គាត់កំពុងហាត់ប្រដាល់នៅក្លិបស្ម័គ្រចិត្តមួយចំនួន។ Wayne ចង់ប្រកួតលក្ខណៈសប្បុរសធម៌មួយ។ តារាទាំងនេះស្រលាញ់ប្រដាល់»។

សូមរំឭកថា ម្ចាស់កំណត់ត្រាគ្រាប់បាល់របស់ក្រុមជម្រើសជាតិនិងក្លិប Manchester United ខាងលើ ធ្លាប់អបអរគ្រាប់បាល់បែបអ្នកប្រដាល់ត្រូវគេវាយសន្លប់ពេលស៊ុតចូល Tottenham ច្រើនឆ្នាំមុន បន្ទាប់ពីបែកធ្លាយវីដេអូមិត្តស្និទ្ធស្នាលរបស់គេ Phil Bardsley វាយគេឱ្យដួលវង្វេងវង្វាន់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖