+855 16 757 168     samnob@keiladaily.com
KD Logo

ល្អហួសថ្លែង! De Bruyne assist ៣គ្រាប់និងស៊ុត១គ្រាប់ពេលបែលហ្ស៊ិកលត់ស្កុតលែន៤-០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 738

ខ្សែបម្រើ Kevin De Bruyne បានពាក់ព័ន្ធក្នុងគ្រាប់បាល់ទាំង៤ពេល បែលហ្ស៊ិក លត់ម្ចាស់ផ្ទះ ស្កុតលែន ក្នុងវគ្គជម្រុះ Euro 2020 ពូល I យប់ថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០១៩ ដោយបញ្ជូនឱ្យ Romelu Lukaku, Thomas Vermaelen និង Toby Alderweireld ស៊ុតចូលម្នាក់១គ្រាប់ មុនសម្រេចទីដោយខ្លួនឯងជាចុងក្រោយ។

តារាក្លិប Manchester City បានបញ្ជូនបាល់ឱ្យ Lukaku ស៊ុតគ្រាប់នាំមុខក្នុងនាទីទី៩ មុន cross បាល់ឱ្យ Vermaelen បង្កើនការនាំមុខក្នុងនាទី២៤។ នៅនាទី៣២ គេបានលើកបាល់ចេញពីជ្រុងឱ្យ Alderwereild តែតយកគ្រាប់ទី៣ មុនពេលអតីតសមាជិក Genk, Chelsea, Werder Bremen និង Wolfsburg វ័យ២៨ឆ្នាំខាងលើបានទាត់បញ្ចូលទី១គ្រាប់ដោយខ្លួនឯងក្នុងនាទី៨២ ក្រោយទទួលបាល់បញ្ជូនពី Lukaku វិញ។

ដោយឡែក ខ្សែបម្រើ Youri Tielemans បានបង្កើតចំណាប់អារម្មណ៍តាមរយៈការប្រៀបធៀបថាលេងទល់នឹងស្កុតលែនគឺដូចលេងទល់នឹង សានម៉ារីណូ។

បែលហ្ស៊ិក ពេលនេះបោះជំហានកាន់តែកៀកនឹងជុំផ្ដាច់ព្រ័ត្រ Euro 2020 ដ្បិត៦ប្រកួតឈ្នះទាំងអស់ មាន១៨ពិន្ទុពេញ។ រុស្ស៊ី ឈរលេខរៀងទី២ មាន១៥ពិន្ទុ ស្របពេល កាហ្សាក់ស្ថាន និង សាយប្រ៊ូស មាន៧ពិន្ទុដូចគ្នា ឯ ស្កុតលែន និង សានម៉ារីណូ មាន៦ពិន្ទុស្មើគ្នា៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖