+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកគាំទ្រជម្រើសជាតិសេរ៉ាឡេអូន គប់ដុំថ្មលើផ្ទះប្រធានក្រុមក្រោយស៊ុតប៉េណាល់ទីមិនចូល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 192

អ្នកគាំទ្រមួយចំនួននៃក្រុមជម្រើសជាតិសេរ៉ាឡេអូន បាននាំគ្នាទៅវាយប្រហារផ្ទះរបស់កីឡាករ Umaru Bangura ដោយសារខឹងប្រធានក្រុមរូបនេះស៊ុតប៉េណាល់ទីដ៏សំខាន់មិនចូល បណ្ដាលឱ្យសេរ៉ាឡេអូនធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2022។

Umaru បានស៊ុតបាល់១១ម៉ែត្រក្នុងនាទីចុងក្រោយមិនចូលនៅពីមុខទស្សនិកជនសេរ៉ាឡេអូនដ៏ច្រើនកាលពីថ្ងៃអាទិត្យទី៨ខែកញ្ញា បណ្ដាលឱ្យក្រុមរបស់គេមិនអាចបន្តទៅជុំបន្ទាប់នៃវគ្គជម្រុះ World Cup 2022 ប្រចាំទ្វីបអាហ្វ្រិក។ បើប៉េណាល់ទីចូល សេរ៉ាឡេអូន ត្រូវឡើងទៅជុំបន្ទាប់ដោយចំណេញគ្រាប់បាល់ក្រៅដី។ តែជាក់ស្ដែង លីបេរីយ៉ា ជាអ្នកឡើងទៅជុំបន្ទាប់ ដោយឈ្នះគ្រាប់បាល់សរុប៣-២។
ក្រោយការប្រកួតនោះ អ្នកគាំទ្រមួយចំនួនដែលខឹងខ្លាំង បាននាំគ្នាយកដុំថ្មគប់ផ្ទះរបស់ Umaru។ ទ្វារនិងបង្អួចផ្ទះរបស់គេរងការខូចខាតយ៉ាងដំណំ។ លើសពីនេះ ថែមទាំងមានបទចម្រៀងមួយត្រូវបាននិពន្ធឡើងដើម្បីចំអកដល់ប្រធានក្រុមខាងលើថែមទៀត។

លើសពីនេះ ឡានរបស់កាកបាតក្រហមក៏រងការវាយប្រហារផងដែរដោយសារជួយជម្លៀស Umaru ចេញពីកីឡដ្ឋាន។

Umaru បានប្រាប់ BBC កាលថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០១៩ថា៖ «វាជាថ្ងៃអាក្រក់បំផុតមួយក្នុងជីវិតខ្ញុំ។ ខ្ញុំមិនអាចសូម្បីចេញក្រៅផ្ទះ។ ខ្ញុំមិនបានរំពឹងថាមានអរភាពបែបនេះចំពោះខ្ញុំសោះ។ ខ្ញុំបានបំពេញការងាររបស់ខ្ញុំក្នុងនាមជាប្រធានក្រុមក្នុងការទាត់បាល់១១ម៉ែត្រ។ ខ្ញុំពិតជាខកចិត្តណាស់។ តែក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមទោសនិងសូមការអធ្យាស្រ័យពីអ្នកគាំទ្រផង»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖