+855 16 757 168     samnob@keiladaily.com
KD Logo

Diogo Dalot របស់ Man Utd មកព្យាបាលរបួស​ត្រគាកនៅក្លិបមួយ​របស់​ចិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 451

ខ្សែការពារស្លាបស្ដាំ Diogo Dalot របស់ Manchester United បានទទួលការព្យាបាលរបួសត្រគាកនៅក្លិបបាល់ទាត់ Shanghai SIPG របស់ចិន។

កីឡាករព័រទុយហ្គាល់វ័យ២០ឆ្នាំមានរបួសតាំងពី Pre-season ហើយនៅទីបំផុតបានទៅជួបអ្នកជំនាញរបួសកីឡា Eduardo Santos របស់ក្លិប Shanghai SIPG។

លោក Santos ត្រូវបានដាក់រហស្សនាមថាជា«ពេទ្យចលនាដ៏អព្ភូត(miracle)»ក្នុងប្រទេសបារាំង បន្ទាប់ពីលោកបានជួយ David Luiz ឱ្យសះស្បើយពីរបួសរហែកសរសៃពួរក្នុងឆ្នាំ២០១៥។

Dalot បានទៅដល់ប្រទេសចិនកាលពីថ្ងៃទី២៩ខែសីហា ដើម្បីព្យាបាលរយៈពេល១០ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ Shanghai SIPG។

លោក Ole Gunnar Solskjaer បាននិយាយថា Dalot នឹងខកខានការប្រកួតរហូតដល់ចប់យុទ្ធនាការជម្រើសជាតិខែកញ្ញានេះ។

Dalot រដូវកាលមុនបានចូលលេង២៣លើកសម្រាប់ Man Utd តែរដូវកាលនេះគេប្រឈមនឹងការប្រកួតប្រជែងជាមួយ Aaron Wan-Bissaka។

គេត្រូវបានលោក Jose Mourinho ទិញមកពី FC Porto តម្លៃ១៩លានផោនក្នុងខែមិថុនាឆ្នាំ២០១៨ ហើយត្រូវបានលោក Mourinho ពណ៌នាថាជាខ្សែការពារស្លាបវ័យក្មេងល្អបំផុតក្នុងទ្វីបអឺរ៉ុបក្នុងប្រភេទអាយុដូចគ្នា៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖