+855 16 757 168     samnob@keiladaily.com
KD Logo

កុងត្រាថ្មីនៅ Man Utd នឹងផ្ដល់ប្រាក់ខែគោលដល់ De Gea ស្មើ Pogba

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 191

Manchester United ជិតឈានដល់ការព្រមព្រៀងជាមួយអ្នកចាំទី David De Gea លើកិច្ចសន្យាថ្មីដែលមានប្រាក់ខែគោលស្មើ Paul Pogba។ នេះបើតាមការផ្សាយរបស់ The Guardian។

កុងត្រាបច្ចុប្បន្នរបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញវ័យ២៨ឆ្នាំនៅ Man Utd នឹងអស់សុពលភាពនៅដំណាច់រដូវកាល២០១៩-២០នេះ។

តែសំណើថ្មីរបស់ Man Utd សម្រាប់ De Gea មានថ្លៃនឿយហត់គោល២៩០,០០០ផោនក្នុងមួយសប្ដាហ៍ស្មើខ្សែបម្រើ Paul Pogba ដែលជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។

De Gea បានផ្ទេរពី Atletico Madrid មក Man Utd ក្នុងឆ្នាំ២០១១ ហើយមកទល់ពេលនេះចូលលេងបាន៣៦៦ប្រកួតសម្រាប់ក្លិបនិងបានលើកពាន Premier League ម្ដងក្នុងឆ្នាំ២០១៣, FA Cup ម្ដង, League Cup ម្ដង និង Europa League ម្ដង។

De Gea កន្លងមកត្រូវបាន Real Madrid ចង់បានយ៉ាងខ្លាំង តែក្រោយការទៅដល់ទីនោះរបស់ Thibaut Courtios មានន័យថាគេនឹងមិនទៅចូលរួមគូប្រជែងក្លិបចាស់របស់គេឡើយ។ មួយរយៈចុងក្រោយមានដំណឹងចចាមអារ៉ាមថា Paris St Germain និង Juventus ចាប់អារម្មណ៍រូបគេ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ The Guardian

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖