+855 16 757 168     samnob@keiladaily.com
KD Logo

Wenger ទម្លាយថាលោកបានព្យាយាមយក Messi ពី Barca មក Arsenal ជាមួយ Fabregas តែយកមិនបានព្រោះ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 247

លោក Arsene Wenger បានទម្លាយឱ្យដឹងថាលោកបានព្យាយាមនាំយក Lionel Messi ពី Barcelona មក Arsenal ក្នុងឆ្នាំ២០០៣ជាមួយ Cesc Fabregas ប៉ុន្តែយកមិនបាន។

អតីតអ្នកចាត់ការ Arsenal រូបនេះបាននាំយក Fabregas ពីថ្នាល La Masia របស់ Barcelona ក្នុងឆ្នាំ២០០៣ ក្នុងវ័យ១៦ឆ្នាំ។ Fabregas បានហាត់ក្នុងថ្នាលជាមួយ Messi និង Gerard Pique អំឡុងពេលនោះ។

ខណៈ Fabregas និង Pique (មក Man Utd ក្នុងឆ្នាំ២០០៤) បានសម្រេចចិត្តផ្លាស់មកអង់គ្លេស លោក Wenger ក៏បានសុំទិញ Messi ពី Barca ដែរ។ តែនៅពេលនោះ Messi ត្រូវបានលោក Wenger ពណ៌នាថា«ប៉ះមិនបាន» ពោលគឺ Barca មិនលក់ដាច់ខាត។

Fabregas បានចូលរួម Arsenal ក្នុងរដូវកាលដែលពួកគេឈ្នះជើងឯក Premier League ដោយលេងមិនចាញ់សោះ។ ខ្សែបម្រើអេស្ប៉ាញដដែលនេះបានបន្តទៅឈ្នះ FA Cup ក្នុងឆ្នាំ២០០៥, រងជើងឯក Champions League ២០០៦ និងបានធ្វើជាប្រធានក្រុមកាំភ្លើងធំតាំងពីឆ្នាំ២០០៨រហូតដល់២០១១ជាឆ្នាំដែលគេត្រលប់ទៅ Barca វិញ។

ក្រោយទៅក្លិបដើមក្នុងប្រទេសកំណើតបាន៣ឆ្នាំ គេត្រលប់មកអង់គ្លេសវិញ ចូលរួម Chelsea ដែលជាគូប្រជែង Arsenal ក្នុងឆ្នាំ២០១៤ មុនទៅ Monaco ក្នុងខែមករាឆ្នាំ២០១៩។

ដោយឡែក Messi បានឡើងចូលលេងក្នុងក្រុមធំរបស់ Barca លើកដំបូងក្នុងខែតុលាឆ្នាំ២០០៤ ហើយតាំងពីនោះមកគេបានវិវឌ្ឍខ្លួនក្លាយជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ ហើយបានឈ្នះ Ballon d’Or ៥ដង រួមជាមួយពានជាច្រើនទៀតរាប់មិនអស់។

ចំណែក លោក Wenger ដែលមិនមានការងារបង្វឹកតាំងពីចេញពី Arsenal ជាង១ឆ្នាំមកនេះ កំពុងត្រៀមចូលកាន់តំណែងនាយកបច្ចេកទេសរបស់ FIFA ក្នុងខែកញ្ញាឆ្នាំ២០១៩នេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖