+855 16 757 168     samnob@keiladaily.com
KD Logo

Ronaldo រកបាន៤គ្រាប់ម្នាក់ឯងជួយព័រទុយហ្គាល់ជក់ខ្យល់ឈ្នះក្នុងវគ្គជម្រុះ Euro 2020

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 190

កំពូលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Cristiano Ronaldo រកបាន៤គ្រាប់ម្នាក់ឯង ជួយ ព័រទុយហ្គាល់ ឈ្នះ៥​-១ នៅទឹកដី លីទុយអានី ក្នុងវគ្គជម្រុះ Euro 2020 ពូល B យប់ថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០១៩។

CR7 ផ្ដើមបើកការនាំមុខឱ្យ ព័រទុយហ្គាល់ ដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទីទី៧ តែក្នុងនាទី២៨ Adriuskevicius រកបានគ្រាប់ឱ្យម្ចាស់ផ្ទះបញ្ចប់វគ្គទី១ស្មើគ្នា។

ចូលដល់វគ្គទី២ ម្ចាស់ពាន Ballon d’Or ៥សម័យ បានស៊ុតថែម៣គ្រាប់ម្នាក់ឯងសម្រាប់ព័រទុយហ្គាល់ ក្នុងនាទី៦១, ៦៥ និង ៧៦ មុន William Carvalho ស៊ុតបិទគូទក្នុងនាទី៩០+២។

តារាក្លិប Juventus ពេលនេះរកបានសរុប៩៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិ នៅពីក្រោមតែអតីតខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ម្នាក់ប៉ុណ្ណោះ (នៅចាញ់១៦គ្រាប់ទៀត) ក្នុងឯតទគ្គកម្មពិភពលោក។

ហ៊ែតទ្រីកខាងលើជាហ៊ែតទ្រីកទី៨របស់អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid សម្រាប់ព័រទុយហ្គាល់។

ព័រទុយហ្គាល់ ពេលនេះឡើងមកឈរលេខ២ក្នុងពូល B ដោយមាន៨ពិន្ទុពី៤ប្រកួត នៅក្រោម អ៊ុយក្រែន៥ពិន្ទុ តែអ៊ុយក្រែនលេងច្រើនជាង១ប្រកួត ខណៈ ស៊ែប នៅ​លេខ​៣ មាន​៧​ពិន្ទុ​ពី​៥​ប្រកួត​៕



ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖