+855 16 757 168     samnob@keiladaily.com
KD Logo

Griezmann ប៉េណាល់ទីមិនចូលលើកទី២ក្នុងពេល៤ថ្ងៃ តែបារាំងនៅតែឈ្នះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 228

ខ្សែប្រយុទ្ធ Antoine Griezmann ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលជាលើកទី២ក្នុងចន្លោះពេល៤ថ្ងៃ ប៉ុន្តែក្រុមជម្រើសជាតិបារាំងនៅតែផ្ដួល អង់ដូរ៉ា ៣-០ ក្នុងវគ្គជម្រុះ Euro 2020 ពូល H យប់ថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០១៩។

ខ្សែប្រយុទ្ធស្លាប Kingsley Coman មកពី Bayern Munich បានបើកការនាំមុខឱ្យបារាំងក្នុងនាទីទី១៨ ក្រោយញាក់ដាច់អ្នកចាំទី Josep Gomes តែបន្ទាប់មកអ្នកចាំទីរូបនេះបានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Griezmann។ ពេលបារាំងឈ្នះអាល់បានី៤-១កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន Griezmann ក៏ស៊ុតប៉េណាល់ទីមិនចូលដែរ ដោយបាល់ហោះបុករបាទី។

ទោះយ៉ាងណា មិត្តរួមក្រុម Barcelona របស់ Griezmann គឺខ្សែការពារ Clement Lenglet បានតែតបញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់បារាំងក្នុងនាទី៥២។ ហើយនៅនាទី៩០+១ ខ្សែប្រយុទ្ធ Wissam Ben Yedder ដែលទើបផ្លាស់ពី Sevilla ទៅ Monaco បានថែមបញ្ចូលទីគ្រាប់ចុងក្រោយ បន្ទាប់ពី Gomes សង្គ្រោះការស៊ុតដំបូងដោយ Nabil Fekir។

អង់ដូរ៉ា បានចាញ់គ្រប់ការប្រកួតទាំង៥៦លើកក្នុងវគ្គជម្រុះ Euro ដែលពួកគេបានលេង។

បារាំង បានរអិលធ្លាក់មកលេខ២ក្នុងពូល H ដោយមាន១៥ពិន្ទុស្មើទួរគីពី៦ប្រកួតដូចគ្នា តែទួរគីមានប្រៀបប្រវត្តិជួបគ្នា head-to-head (ទួរគី ឈ្នះ២-០)។ អ៊ីស្លង់ ឈរលេខរៀងទី៣ក្នុងពូលនេះ ដោយមាន១២ពិន្ទុ ក្រោយចាញ់៤-២នៅផ្ទះ អាល់បានី ដែលឥឡូវមាន៩ពិន្ទុ។ ម៉ុលដូវ៉ា មាន៣ពិន្ទុ និង អង់ដូរ៉ា គ្មានពិន្ទុរាប់សោះពី៦ប្រកួតដំបូងដូចគ្នានេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖