+855 16 757 168     samnob@keiladaily.com
KD Logo

អតីតភ្នាក់ងាររបស់ Nabil Fekir ទម្លាយមូលហេតុដែលបណ្ដាលឱ្យការផ្ទេរទៅ Liverpool បរាជ័យ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 221

អតីតភ្នាក់ងាររបស់ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបារាំង Nabil Fekir លោក Jean-Pierre Bernes បានអះអាងថាការផ្ទេររបស់កីឡាកររូបនេះពី Lyon ទៅ Liverpool រដូវក្ដៅឆ្នាំមុនបានបរាជ័យដោយសារកត្តាពីរយ៉ាង ទី១គឺបញ្ហាជង្គង់របស់គេ និងទី២គឺបញ្ហាអ្នកតំណាងបរទេសរបស់គេម្នាក់បានស្នើឱ្យមានការចរចាជាថ្មីពីដើមឡើងវិញនៅខណៈពេលជិតចុះកុងត្រាទៅហើយ ធ្វើឱ្យថ្នាក់ដឹកនាំ Liverpool បោះបង់ចោលផែនការចុះកិច្ចសន្យាជាមួយគេ។

Fekir បានធ្វើតេស្តសុខភាពនៅ Liverpool ក្នុងរដូវក្ដៅឆ្នាំ២០១៨ តែក្លិបជើងឯកទ្វីបអឺរ៉ុបនេះបានដកចិត្តលែងយកវិញ បន្ទាប់ពីពិនិត្យឃើញបញ្ហាជង្គង់របស់ Fekir។ កីឡាករវ័យ២៦ឆ្នាំដដែលនេះក៏បានបន្តនៅធ្វើជាប្រធានក្រុម Lyon ដល់ចប់រដូវកាល២០១៨-១៩ មុនផ្លាស់ទៅ Real Betis យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងរដូវក្ដៅ២០១៩នេះក្នុងតម្លៃ២២លានផោន។

ម្ចាស់ពានកីឡាករវ័យក្មេងឆ្នើមជាងគេក្នុងលីគកំពូលបារាំងរដូវកាល២០១៤-១៥ ថ្មីៗនេះបានចេញមកនិយាយថាការដែលថាការផ្ទេររបស់គេទៅ Liverpool បានបរាជ័យដោយសារបញ្ហាជង្គង់នោះជារឿងមិនពិត ដ្បិតជង្គង់របស់គេគ្មានបញ្ហាអ្វីឡើយ ហើយមកទល់ពេលនេះគេនៅតែមិនយល់ថាហេតុអ្វីបានជាការផ្ទេរនោះបរាជ័យ។

តែលោក Jean-Pierre Bernes តបថា Fekir ពិតជាមានបញ្ហាជង្គង់មែន ហើយអ្វីដែលគេនិយាយនោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖