+855 16 757 168     samnob@keiladaily.com
KD Logo

មាន់ថ្មីរបស់ Spurs ត្រូវអវត្តមានរហូតដល់២ខែដោយសាររបួសពេលលេងជម្រើសជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 180

ខ្សែបម្រើ Giovani Lo Celso ដែលទើបផ្លាស់ពី Real Betis មក Tottenham Hotspur លើកិច្ចសន្យាខ្ចីក្នុងរដូវក្ដៅ២០១៩នេះ នឹងអវត្តមានរហូតដល់ចុងខែតុលាដោយសាររបួសចង្កេះអំឡុងពេលលេងឱ្យជម្រើសជាតិអាហ្សង់ទីនទល់នឹងឈីលីក្នុងជំនួបមិត្តភាពចុងសប្ដាហ៍មុន។

អតីតសមាជិក Rosario Central និង Paris St Germain វ័យ២៣ឆ្នាំ បានត្រលប់មកក្លិបមាន់ខ្នាយមាសមុនកាលកំណត់ក្រោយរងរបួសនោះ។

ដំបូង Lo Celso រំពឹងថាគេនឹងមិនអវត្តមានយូរទេ ដោយគិតថារបួសមិនធ្ងន់ តែក្រោយពេទ្យជំនាញនៅ Spurs ពិនិត្យរួច ចម្លើយគឺគេត្រូវសម្រាកយ៉ាងហោច៦សប្ដាហ៍ចាប់ពីពេលនេះរហូតដល់ចុងខែក្រោយ។

Lo Celso មិនទាន់សម្របខ្លួនបានទាំងស្រុងនៅឡើយទេនៅក្នុងក្រុមលោក Mauricio Pochettino ដោយទើបតែបានប្ដូរចូល៣ដង តែមិនទាន់បានជាប់ជម្រើស១១នាក់ដំបូងនៅឡើយ មុនពេលរងរបួស៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖