+855 16 757 168     samnob@keiladaily.com
KD Logo

De Bruyne សន្យាទៅចូលរួមក្លិបមួយក្រោយពេលចេញពី Man City

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 641

តារាឆ្នើមរបស់ Manchester City និងជម្រើសជាតិបែលហ្ស៊ិក Kevin De Bruyne និយាយថាគេបានសន្យាជាមួយអតីតមិត្តរួមក្រុម Vincent Kompany ថាគេនឹងទៅចូលរួមជាមួយគេនៅក្លិប Anderlecht នៅពេលគេចាកចេញពីក្លិបជើងឯក Premier League។

ប៉ុន្តែ De Bruyne បញ្ជាក់ថាការចាកចេញពី Man City អាចកើតឡើងក្នុងពេល១ឆ្នាំឬ៧ឆ្នាំខាងមុខ។

Kompany បានបញ្ចប់ចំណង១១ឆ្នាំជាមួយ Man City ក្នុងខែមិថុនាឆ្នាំ២០១៩ ហើយត្រលប់ទៅប្រទេសកំណើតដោយកាន់តួនាទីជាកីឡាករផង-គ្រូបង្វឹកផងនៅក្លិប Anderlecht។ តែថ្មីៗនេះគេបានលាលែងពីតួនាទីគ្រូបង្វឹកអំឡុងពេលប្រកួតដើម្បីផ្ដោតលើការលេងឱ្យបានពេញលេញ។

ខណៈ Man City កំពុងរៀបចំពិធីថ្លែងអំណរគុណជូន Kompany នៅរាត្រីថ្ងៃពុធ De Bruyne និយាយថា៖ «ខ្ញុំបានប្រាប់គាត់ឱ្យទុកកៅអីមួយឱ្យខ្ញុំក្នុងពេល១ឆ្នាំឬ៧ឆ្នាំទៀត នៅពេលខ្ញុំបញ្ចប់ការរួមរស់នៅទីនេះ(Man City)។ បើគាត់ធ្វើបែបនេះសម្រាប់ខ្ញុំមែន មានន័យថាខ្ញុំមានគោលដៅបន្ទាប់រួចជាស្រេចហើយ។ ខ្ញុំពិតជានឹកគាត់(Kompany)ដែលធ្លាប់តែនៅជាមួយគ្នានៅទីនេះ»។

ទន្ទឹមនឹងនេះ អតីតសមាជិក Genk, Chelsea និង Werder Bremen វ័យ២៨ឆ្នាំខាងលើក៏បានលើកឡើងពីការរួមចំណែករបស់ Kompany ក្នុងការបញ្ចុះបញ្ចូលឱ្យគេផ្លាស់ពី Wolfsburg ដើម្បីមកលេងជាមួយគ្នានៅ Man City ក្នុងតម្លៃ៥៤លានផោនកាលពីឆ្នាំ២០១៥ផងដែរ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ The Sun

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖