+855 16 757 168     samnob@keiladaily.com
KD Logo

សំអឿន ពិដោ ៖ របួសខ្ញុំធូរស្បើយ១០០ភាគរយហើយ តែត្រូវពង្រឹងកម្លាំង និងស្មារតីទៀត 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 141

ក្រោយបង្ហាញវត្តមានលើកដំបូងក្នុងពានសម្ដេចតេជោ ហ៊ុន សែន និងប្រកួតកម្ដៅសាច់ដុំមួយចំនួន ខ្សែការពារ សំអឿន ពិដោ អះអាងថា របួសសសៃពួរជង្គង់របស់គេដែលអូសបន្លាយប្រមាណជាងមួយឆ្នាំទៅហើយនោះ ឥឡូវនេះបានធូរស្រាលប្រមាណ១០០ភាគរយហើយ។


តែយ៉ាងណា សមាជិកក្លិបព្រះខ័នរាជស្វាយរៀងសង្កត់ធ្ងន់ថា នៅមិនទាន់អាចប្រមូលអារម្មណ៍ឲ្យល្អនៅឡើយទេ ពេលស្ថិតនៅលើទីលានម្ដងៗ ព្រោះខកខានចូលលេងយូរពេក ហើយម្យ៉ាងទៀត គេក៏ត្រូវហ្វឹកហាត់បង្កើនកម្លាំងឲ្យខ្លាំងជាងមុនដែរ។

កីឡាករមានប្រភពនៅរាជធានីភ្នំពេញបន្តថា រៀងរាល់ថ្ងៃក៏ឆ្លៀតហ្វឹកហាត់បន្ថែមខ្លួនឯងជាមួយគ្រូកម្លាំងនៅកន្លែង gym ផងដែរដើម្បីពង្រឹងលើសាច់ដុំកាន់តែរឹងមាំ ហើយសង្ឃឹមថា នឹងអាចវិលរកសភាពដើមវិញនាពេលឆាប់ៗខាងមុខ។

គួរដឹងដែរថា សំអឿន ពិដោ មានបញ្ហារបួសឥតឈប់ឈរតាំងពីដើមរដូវកាល២០១៨ម្ល៉េះមិនអាចជួយព្រះខ័នរាជស្វាយរៀង និងរបូតកៅអីនៅជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗយ៉ាងច្រើន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖