+855 16 757 168     samnob@keiladaily.com
KD Logo

Wenger ថា Man UTD មិនមានលទ្ធភាពឈ្នះជើងឯកអង់គ្លេសរដូវកាលនេះទេព្រោះហេតុផលមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 178

អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger មិនបានចាត់ទុក Manchester United ស្ថិតក្នុងចំណោមក្រុមប្រជែងជើងឯក Premier League រដូវកាលនេះទេ ដោយសារមើលឃើញថា កូនក្រុមលោក Ole Gunnar Solskjaer នៅក្មេងៗពេក។


ក្នុងចំណោម៤ប្រកួតដើមរដូវកាល២០១៩/២០២០ នៅអង់គ្លេស ក្រុមបិសាចក្រហមឈ្នះតែមួយលើកប៉ុណ្ណោះ ហើយស្មើពីរ និងចាញ់មួយ មាន៥ពិន្ទុស្ថិតនៅលេខ៨ ធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្ត។

ថ្លែងពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់ Man UTD លោក Wenger និយាយថា កីឡាករយ៉ាងច្រើននៅខ្វះបទពិសោធ។


គ្រូបង្វឹកជនជាតិបារាំងពន្យល់ ៖"ប្រសិនបើយើងមើល Man UTD បច្ចុប្បន្ន យើងនឹងកីឡាករដែលមានសក្ដានុពល ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ទេក្នុងការប្រជែងជើងឯក។ ពួកគេនៅក្មេងខ្ចី មិនទាន់ឈានដល់កម្រិតអ្នកគាំទ្រចង់បាន"៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ zing

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖