+855 16 757 168     samnob@keiladaily.com
KD Logo

Neymar ត្រៀមចូលលេងឱ្យ PSG វិញយប់នេះ តែគ្រូបង្វឹកផ្ដាំរឿងមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 387

ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar ត្រៀមត្រលប់ចូលលេងឱ្យ Paris St Germain ជាលើកដំបូងក្នុងរដូវកាល២០១៩-២០ ពេលពួកគេទទួល Strasbourg ម៉ោង២២៖៣០ ថ្ងៃសៅរ៍ទី១៤ខែកញ្ញានេះ ក្នុងក្របខ័ណ្ឌ Ligue 1 តែលោក Thomas Tuchel ក៏បានព្រមានកីឡាករវ័យ២៧ឆ្នាំឱ្យត្រៀមចិត្តប្រឈមនឹងបរិយាកាសក្ដៅបង្កើតឡើងដោយអ្នកគាំទ្ររបស់ខ្លួនផងដែរ។

Neymar ត្រូវបានភ្ជាប់យ៉ាងខ្លាំងទៅនឹងការត្រលប់ទៅ Barcelona ក្នុងរដូវក្ដៅនេះ រួមទាំង Real Madrid ផងដែរ។

អតីតយុវជន Santos ខាងលើត្រូវបានគេជឿថាចង់ត្រលប់ទៅអេស្ប៉ាញវិញយ៉ាងខ្លាំង។

ជាប្រតិកម្មតប អ្នកគាំទ្រ PSG មួយចំនួនបានបង្ហាញភាពអស់ចិត្តពីកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររូបនេះ ដោយលើកបដាមានអត្ថន័យដេញគេចេញពី PSG ស្របពេលប៉ុន្មានប្រកួតដើមរដូវកាលនេះលោក Tuchel មិនបានដាក់ឈ្មោះគេក្នុងបញ្ជីប្រកួតឡើយ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖