+855 16 757 168     samnob@keiladaily.com
KD Logo

Neymar ត្រូវបានអ្នកគាំទ្រ PSG ចំអកពេញការប្រកួតតែចុងក្រោយគេជាអ្នកស៊ុតគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យជូនក្រុម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1529

Neymar ត្រូវបានអ្នកគាំទ្រ Paris St Germain ខ្លួនឯងបន្លឺសំឡេងសម្ដែងការមិនពេញចិត្តដាក់(Boo)ពេញការប្រកួតក្នុងការត្រលប់មកវិញលើកដំបូងរបស់គេក្នុងរដូវកាលថ្មីនេះទល់ Strasbourg យប់ថ្ងៃសៅរ៍ទី១៤ខែកញ្ញាឆ្នាំ២០១៩។ តែនៅទីបញ្ចប់គេជាអ្នកស៊ុតគ្រាប់ជ័យជម្នះជូនក្រុមក្នុងនាទី៩០+២។


តារាឆ្នើមប្រេស៊ីលវ័យ២៧ឆ្នាំបានខកខាន៥ប្រកួតដំបូងរបស់ PSG ស្របពេលគេបានព្យាយាមត្រលប់ទៅ Barcelona វិញ តែមិនបានសម្រេច។

នៅក្រោយការប្រកួតយប់មិញ Neymar និយាយថា៖ «នេះមិនមែនលើកទី១ទេដែលគ្រប់គ្នា boo ដាក់ខ្ញុំ។ វាជារឿងក្រៀមក្រំមួយ តែខ្ញុំដឹងថាពីឥឡូវនេះទៅ គ្រប់ការប្រកួតដែលខ្ញុំលេងប្រៀបដូចជាការប្រកួតក្រៅផ្ទះអីចឹង។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថាខ្ញុំគ្មានអីប្រឆាំងជាមួយអ្នកគាំទ្រនិងក្លិប PSG ទេ។ គ្រប់គ្នាដឹងថាខ្ញុំបានចង់ចេញ។ តែខ្ញុំនឹងមិននិយាយលម្អិតពីអ្វីដែលបានកើតឡើងឡើយ។ ឥឡូវជាពេលបើកទំព័រថ្មី។ ថ្ងៃនេះខ្ញុំជាកីឡាករ PSG ម្នាក់ ហើយខ្ញុំនឹងបញ្ចេញអស់ពីសមត្ថភាពលើទីលាន»។

យប់មិញ ក្រុម Ultras របស់ PSG បាន boo ដាក់ Neymar តាំងពីពេលប្រកាសឈ្មោះមុនប្រកួត, ពេលគេប៉ះបាល់, ពេលគេលើកបាល់ជ្រុង និងពេលគេស៊ុតបាញ់ចាប៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖