+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd ត្រលប់មកវិថីជ័យជម្នះវិញដោយបញ្ចប់ភាពមិនចាញ់របស់ Leicester

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 264

Manchester United បានត្រលប់មកវិថីជ័យជម្នះវិញនៅយប់ថ្ងៃសៅរ៍ទី១៤ខែកញ្ញាឆ្នាំ២០១៩ តាមរយៈគ្រាប់បាល់ពិន័យ១១ម៉ែត្រក្នុងនាទីទី៨របស់ Marcus Rashford ហើយបានបញ្ចប់ភាពមិនដែលចាញ់ក្នុងរដូវកាលថ្មីនេះរបស់ Leicester City។

ក្រោយលត់ Chelsea ៤-០ ក្នុងសប្ដាហ៍បើកឆាក Man Utd មិនដែលឈ្នះឡើយក្នុង៣ប្រកួតចុងក្រោយ ដោយស្មើ Wolves, Southampton និងចាញ់ Crystal Palace។

យប់មិញ Rashford បានស៊ុតគ្រាប់ជ័យជម្នះក្នុងនាទីទី៨ បន្ទាប់ពី Caglar Soyuncu ប៉ះឱ្យគេដួលក្នុងប្រអប់។ ក្នុងវគ្គទី២ ខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរូបនេះវិះរកបាន១គ្រាប់ទៀត តែបាល់ហ៊្វ្រីឃីកដ៏ស្អាតរបស់គេហោះបុកនឹងមុំកែងខាងលើ។

ខ្សែការពារ Harry Maguire ដែលទទួលបានការទះដៃដោយក្ដីស្រលាញ់ពីអ្នកគាំទ្រ Leicester ក៏ប៊ិះបំប៉ោងសំណាញ់ទីក្លិបចាស់ ដោយតែតចំអ្នកចាំទី Kasper Schmeichel។

ក្រោយជ័យជម្នះនេះ Man Utd បានឡើងមកលេខ៤ក្នុងតារាង ចំណែក Leicester ធ្លាក់ទៅលេខ៥ ដោយមាន៨ពិន្ទុដូចគ្នាជាមួយក្រុមលេខ៦ Chelsea និងក្រុមលេខ៣ Spurs ដែរ តែនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន៧ពិន្ទុ៕



ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖