+855 16 757 168     samnob@keiladaily.com
KD Logo

Xhaka ថា Arsenal បានត្រឹមស្មើ Watford ព្រោះលេងខ្លាចៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 180

Granit Xhaka ប្រធានក្រុម Arsenal ពន្យល់ថា ភាពភ័យខ្លាចជ្រុលពេក ធ្វើឲ្យពួកគេរបូតការនាំមុខដល់ទៅពីរគ្រាប់ ឈានត្រឹមស្មើ Watford ២ទល់នឹង២ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា។ 


Pierre-Emerick Aubameyang រកបានពីរគ្រាប់នៅវគ្គទីមួយសម្រាប់ក្រុមភ្ញៀវ ប៉ុន្តែម្ចាស់ផ្ទះតាមស្មើវិញដោយ Tom Cleverley និង Roberto Pereyra។

Watford ស៊ុត៣១ដង ហើយ២៣លើកក្នុងចំណោមនោះកើតឡើងនៅវគ្គទីពីរ។

Xhaka និយាយថា គ្មាននរណាលេងចង់បានបាល់ ហើយលេងបែបភ័យៗនៅវគ្គទីពីរ តែក៏រីករាយដែលបានមួយពិន្ទុដែរ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖