+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូកាន់កំណត់ត្រាដឹកកនាំក្រុមច្រើនបំផុតលើលោកចែកឋានហើយក្នុងជន្មាយុ៩៣ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 534

លោក Rudi Gutendorf ដែលទទួល​បានឯតទគ្គកម្មពិភពលោកដឹកនាំក្រុមច្រើនបំផុតដល់៥៥ក្នុងចំណោម៣២ប្រទេសនៅទ្វីបចំនួន៥ បានលាចាកលោកហើយក្នុងវ័យ៩៣ឆ្នាំ។

បុរសជនជាតិអាល្លឺម៉ង់បានចំណាយពេលកន្លះសតវត្សរ៍ ដោយរួមបញ្ចូលទាំងក្លិបនៅលីគកំពូល និង១៨ជម្រើសជាតិដែលមានទាំងអូស្ត្រាលី, ចិន និងហ្វីជី ថែមទៀត។


លោក Rudi ផ្ដើមអាជីពដឹកនាំដំបូងអំឡុងទសវត្សរ៍ទី៥០ ជាមួយក្លិប Blue Stars Zurich ហើយក្រុមចុងក្រោយ គឺជម្រើសជាតិសាម័រ នៅឆ្នាំ២០០៣។

លោកក៏បានដឹកនាំនៅទ្វីបអាហ្វ្រិកដែលមានបុតស្វាណា, តង់ហ្សង់នី, សាវតុមព្រីនស៍, ហ្គាណា, ម៉ាវរីទ្វីស, ហ្ស៊ីមបាវ៉េ និងរវាន់ដា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖