+855 16 757 168     samnob@keiladaily.com
KD Logo

Ronaldo ទប់ទឹកភ្នែកមិនបានពេលឃើញវីដេអូដ៏កម្ររបស់ឪពុកគេដែលបានចែកឋានទៅ១៤ឆ្នាំមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 240

Cristiano Ronaldo ហូរទឹកភ្នែករលីងរលោងបន្ទាប់ពីបានឃើញវីដេអូដ៏កម្រមួយអំពីឪពុកដែលបានចែកឋានទៅរបស់គេបង្ហាញមោទភាពរបស់គាត់ចំពោះសមិទ្ធផលរបស់កូនប្រុស។

កំពូលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានស្ថិតក្នុងកិច្ចសម្ភាសរយៈពេលមួយម៉ោងជាមួយលោក Piers Morgan ហើយអ្នកសម្ភាសបានចាក់វីដេអូមួយដែលគេមិនដែលឃើញពីមុន។ នោះគឺខ្សែអាត់វីដេអូឪពុករបស់ CR7 ឈ្មោះ Jose Dinis Aveiro និយាយអំពីមោទនភាពរបស់គាត់ចំពោះកូនប្រុសវ័យក្មេងរបស់លោកមុនព្រឹត្តិការណ៍ Euro 2004 ធ្វើឡើងក្នុងប្រទេសព័រទុយហ្គាល់។

លោក Jose Dinis Aveiro ជាអតីតទាហាននិងជាមនុស្សប្រមឹក ហើយបានទទួលមរណភាពមួយឆ្នាំក្រោយនិយាយក្នុងវីដេអូនោះ ដោយសារបញ្ហាថ្លើមក្នុងវ័យ៥២ឆ្នាំ ខណៈ Ronaldo កំពុងមានវ័យ២០ឆ្នាំ។ លោកមិនបានឃើញសមិទ្ធផលដ៏អស្ចារ្យជាច្រើនលើសលប់ផ្សេងទៀតក្នុងអាជីពដ៏ជោគជ័យរបស់ Ronaldo ឡើយ។

CR7 បាននិយាយក្នុងសម្ភាសន៍ជាមួយលោក Piers Morgan ថា៖ «ខ្ញុំមិនដែលបានឃើញវីដេអូនេះសោះ។ ពិតជាមិនគួរឱ្យជឿមែន»។

អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid ដដែលបន្តថា៖ «ខ្ញុំគិតថាកិច្ចសម្ភាសនេះនឹងមានលក្ខណៈកំប្លែងៗ ប៉ុន្តែខ្ញុំមិនបានរំពឹងថានឹងយំដូច្នេះទេ។ តែខ្ញុំមិនដែលឃើញរូបភាពទាំងនេះសោះ។ ខ្ញុំមិនដឹងថាអ្នកបានមកពីណា។ ខ្ញុំត្រូវតែយករូបភាពទាំងនេះទៅឱ្យគ្រួសារខ្ញុំមើល។ ឪពុកខ្ញុំជាជនប្រមឹក ស្រវឹងខួប។ ខ្ញុំមិនដែលនិយាយជាមួយគាត់ទេ សូម្បីការសន្ទនាធម្មតាមួយ»។

តែ ម្ចាស់ពាន Ballon d’Or ៥សម័យលើកឡើងថាឪពុករបស់គេបានរងផលប៉ះពាល់ពីសង្គ្រាមនៅម៉ូហ្សាំប៊ីគ និង អង់ហ្គោឡា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖