+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្លិប Crystal Palace នឹងឱ្យ Zaha ចេញ បើបំពេញបានចំណុចសាមញ្ញ២នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 495

ប្រធានក្លិប Crystal Palace លោក Steve Parish អះអាងថាលោកនឹងអនុញ្ញាតឱ្យ Wilfrield Zaha ចាកចេញដោយរីករាយទាំងអស់គ្នា ប្រសិនបើមានសំណើស្មើតាមតម្លៃដែលក្លិបទាមទារ ហើយក្លិបរកអ្នកជំនួសគេបាន។

Zaha ចង់ចេញពី Crystal Palace យ៉ាងខ្លាំងក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយបានទាំងដាក់លិខិតផ្លូវការសុំចេញពីក្លិបទៀតផង តែការផ្ទេរទៅ Arsenal និង Everton បានបរាជ័យទាំង២ ដោយសារតែសំណើរបស់ក្លិបទាំង២មិនច្រើនដល់ការចង់បានរបស់ Crystal។

លោក Parish ដែលជាសហកម្មសិទ្ធិករក្លិប Crystal ផងនោះ និយាយថាលោកបានមើល Zaha លេងរាល់សប្ដាហ៍អស់រយៈពេល១០ឆ្នាំមកហើយ ពោលគឺតាំងពីពេលលោកទិញក្លិបនេះកាលគេមានវ័យ១៦ឆ្នាំ។ លោកបន្ថែមថាកីឡាករវ័យ២៦ឆ្នាំរូបនេះមានទេពកោសល្យខ្ពស់ ហើយលោកក៏មិនរារាំងគេក្នុងការទៅចូលរួមក្លិបធំដែរ តែស្ថានភាពក្នុងរដូវក្ដៅនេះមិនអំណោយផល។

ប្រធានក្លិបដដែល សង្កត់ធ្ងន់ថា Zaha មិនមែននៅជាមួយ Crystal រហូតទេ គង់តែមានថ្ងៃគេត្រូវចេញ ដូច្នេះក្លិបលោកត្រូវត្រៀមខ្លួនរួចរាល់ដើម្បីរកអ្នកជំនួសឱ្យបាន នៅពេលមានក្លិបណាមួយមកទិញគេក្នុងតម្លៃដូចការចង់បានរបស់ក្លិបលោក ដូចករណី Aaron Wan-Bissaka ផ្លាស់ទៅ Manchester United អីចឹង។

សូមរំឭកថា Zaha ធ្លាប់ត្រូវបានលោក Sir Alex Ferguson ទិញទៅ Manchester United ក្នុងឆ្នាំ២០១៣ តែត្រលប់មកក្លិបនេះវិញក្នុងឆ្នាំ២០១៤ ដោយកាលណោះលោក David Moyes មើលឃើញថាសមត្ថភាព Zaha មិនល្អដល់ការចង់បានរបស់លោក៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖