+855 16 757 168     samnob@keiladaily.com
KD Logo

បងបង្កើត Pogba បង្ហើបពីកីឡាករដែលប្អូនខ្លួនធ្លាប់និយាយជាមួយពីការដូរក្លិប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 184

Mathias Pogba បងបង្កើតរបស់ Paul Pogba បាននិយាយថាប្អូនរបស់លោកមិនបានជជែកជាមួយ Sergio Ramos អំពីលទ្ធភាពនៃការដូរក្លិបទេ តែគេបាននិយាយជាមួយ Lionel Messi, Zlatan Ibrahimovic និង Antoine Griezmann និង Raphael Varane។

Pogba ត្រូវបានភ្ជាប់យ៉ាងខ្លាំងនឹងការផ្ទេរចេញពី Manchester United ក្នុងរដូវក្ដៅ២០១៩នេះជាមួយ Real Madrid, Barcelona និង Juventus តែទីបំផុតគេបន្តនៅ Old Trafford ដដែល។

Mathias Pogba បានប្រាប់ El Chiringuito TV ថា៖ «ខ្ញុំដឹងថាគាត់(Paul)បាននិយាយជាមួយកីឡាករពីរបីនាក់ តែមិនមែន Ramos ទេ។ តើគាត់និយាយជាមួយនរណាខ្លះទៅ? អូ គឺគាត់និយាយជាមួយ Messi ជួនកាល មិនមែនគ្រប់ពេលទេ។ Zlatan ក៏គាត់និយាយជាមួយ។ Griezmann គាត់និយាយជាមួយដោយសារនៅជម្រើសជាតិជាមួយគ្នា»។

Mathias បន្ថែមថា៖ «ខ្ញុំមិនស្គាល់នរណាម្នាក់នៅ Real Madrid ទេ។ អូ បាទ គឺ Varane, បាទ។ គាត់និយាយជាមួយ Zidane អីហ្នឹង»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖