+855 16 757 168     samnob@keiladaily.com
KD Logo

ហៅ សុជាតិ ៖ ប៉ះវិសាខាថ្ងៃពុធនេះ ដូចប៉ះជម្រើសជាតិអ៉ីចឹង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 261

លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេតយល់ឃើញថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន តទល់​វិសាខា ប្រៀបដូចជួបជាមួយជម្រើសជាតិអ៉ីចឹង​ដែរ ព្រោះ​ក្រុមគូប្រជែង​មួយនេះមាន​កីឡាករ​ច្រើនលេងឲ្យក្រុមតំណាងប្រទេស។


លោក ហៅ សុជាតិ រៀបរាប់ ៖”ការប្រកួតនេះ ជាការប្រកួតដ៏សំខាន់សម្រាប់បឹងកេត និងជាការប្រកួតដ៏តានតឹង ព្រោះយើងដឹងស្រាប់ហើយវិសាខាជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗ ហើយ១១នាក់ដំបូង ចង់ជម្រើសជាតិទាំងអស់ទៅហើយ អ៊ីចឹងថ្ងៃពុធនេះដូចលេងជាមួយជម្រើសជាតិអ៊ីចឹង។ ចំពោះបឹងកេតកីឡាករវ័យកាន់តែចាស់ ហើយវិសាខាសម្បូរកីឡាករក្មេងៗ តែយើងសង្ឃឹមថា កីឡាករយើងនឹងអាចបំពេញតួនាទីបានល្អ”។


គួរដឹងដែរថា មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បឹងកេតបានទម្លាក់សូលទីឡូអង្គរ ខណៈវិសាខា ឈ្នះគិរីវង់សុខសែនជ័យ។

ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនៅវេលាម៉ោង៦ល្ងាច៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖