+855 16 757 168     samnob@keiladaily.com
KD Logo

De Gea ស៊ីញេកុងត្រាថ្មីរយៈពេលវែងជាមួយ Man Utd

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 167


ក្លិបបិសាចក្រហម Manchester United បានប្រកាសលើវិបសាយផ្លូវការរបស់ពួកគេនៅ​ថ្ងៃ​ចន្ទ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៩នេះ​ថាអ្នកចាំទី David De Gea បានស៊ីញេលើកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លិប ពោលគឺដល់ខែមិថុនាឆ្នាំ២០២៣ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត។

កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពី Atletico Madrid មក Old Trafford ក្នុងឆ្នាំ២០១១ ហើយមកទល់ពាក់កណ្ដាលខែកញ្ញាឆ្នាំ២០១៩នេះ គេចូលលេងបាន៣៦៧លើកសម្រាប់បិសាចក្រហម។

អំឡុងពេលនៅអង់គ្លេសនេះ គេបានលើកពាន Premier League, FA Cup, League Cup, Europa League និង Community Shield៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Manutd

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖