+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ៖ Liverpool មិនមែនជាក្រុមល្អដាច់គេទេនៅអឺរ៉ុប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 513

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថា ក្រុមជើងឯក UEFA Champions League ឆ្នាំចាស់មួយនេះមិនមែនជាបេក្ខភាពល្អជាងគេឡើយនៅអឺរ៉ុប។


ជ័យជម្នះ២ទល់នឹង០នៅរវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុនលើ Tottenham Hotspur គឺជាសមិទ្ធផលដ៏ធំលើកដំបូងសម្រាប់លោក Klopp។

ក្រុមរហស្សនាមហង្សក្រហមនឹងបើកបេសកកម្មរដូវកាលថ្មីប៉ះ Napoli នៅពូល E ថ្ងៃអង្គារ ទី១៧ កញ្ញា នេះហើយលោក Klopp ថា ក្រុមរបស់លោកមិនត្រាំត្រែងក្នុងជ័យជម្នះកាលពីមុនឡើយ។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់ពន្យល់ ៖"មានក្រុមល្អៗច្រើន ហើយយើងត្រូវតែបង្ហាញឲ្យឃើញដែរ។ យើងមិនមែនជាក្រុមល្អជាងគេនៅអឺរ៉ុបទេ ព្រោះ Manchester City ជាក្រុមខ្លាំងបំផុតនៅលើពិភពលោកហើយ ហើយណាមួយយើងនៅលើភពផែនដីតែមួយទេ។ រដូវកាលមុន យើងល្អ តែមិនច្បាស់ថា ជាក្រុមល្អបំផុតនៅអឺរ៉ុប តែយើងល្អចំកាលៈទេសៈ អ៊ីចឹងហើយបានជាយើងអាចឈ្នះជើងឯក Champions League"៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖