+855 16 757 168     samnob@keiladaily.com
KD Logo

Messi ស្ថិតក្នុងបញ្ជី Barcelona សម្រាប់ប្រកួត UCL នៅផ្ទះ Dortmund រាត្រីនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 435

កំពូលខ្សែប្រយុទ្ធ Lionel Messi ស្ថិតក្នុងបញ្ជីរបស់ Barcelona សម្រាប់ប្រកួត UEFA Champions League នៅទឹកដី Borussia Dortmund ម៉ោង២យប់ថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០១៩នេះ (ម៉ោង៨យប់នៅអាល្លឺម៉ង់) ក្រោយសះស្បើយពីរបួសកំភួនជើង។

ប្រធានក្រុម Barca វ័យ៣២ឆ្នាំ បានលេងលើកចុងក្រោយបង្អស់ក្នុងខែកក្កដា អំឡុងព្រឹត្តិការណ៍ Copa America នៅប្រេស៊ីល ហើយគេបានខកខាន៤ប្រកួតដំបូងរបស់ Barca ក្នុងរដូវកាល២០១៩-២០នេះដែល Barca បានឈ្នះតែ២លើកក្នុង La Liga។

ក្រុមការងារពេទ្យរបស់ Barca បានពិនិត្យឃើញថា Messi មានកាយសម្បទាពេញលេញ(fit) ក្រោយការហ្វឹកហាត់ម្សិលមិញ។

ចំណែក យុវជនកំពុងរះវ័យ១៦ឆ្នាំ Ansu Fati ក៏មានឈ្មោះក្នុងបញ្ជីប្រកួតពានទ្វីបអឺរ៉ុបយប់នេះដែរ បន្ទាប់ពីរកបាន២គ្រាប់និងបញ្ជូន១គ្រាប់ក្នុងការចូលលេង១១៦នាទីក្នុងលីគកំពូលអេស្ប៉ាញ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖