+855 16 757 168     samnob@keiladaily.com
KD Logo

Solskjaer ដាក់គោលដៅយកកីឡាករអង់គ្លេស៤នាក់រដូវកាលក្រោយ រួមទាំង Sancho និង Maddison

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 383

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ត្រូវបាន ESPN រាយការណ៍ថា បានដាក់គោលដៅយកកីឡាករអង់គ្លេស៤នាក់នៅរដូវក្ដៅឆ្នាំក្រោយមកពង្រឹងក្រុមបន្ថែម ក្នុងនោះ Jadon Sancho និង James Maddison ជាគោលដៅចម្បង។

លោក Solskjaer បានកំណត់គោលការណ៍ច្បាស់លាស់ក្នុងការកសាងក្រុម Man Utd មួយដែលខ្លាំងឡើងវិញ ដោយសម្លឹងរកកីឡាករចក្រភពអង់គ្លេស(អង់គ្លេស, វេលស៍, ស្កុតលែន, អៀរឡង់ខាងជើង) វ័យក្មេងនិងមានភាពស្រេកឃ្លានជ័យជម្នះ។

Sancho វ័យ១៩ឆ្នាំ ត្រូវបានក្លិប Dortmund ដាក់តម្លៃជាង១០០លានផោន ខណៈគេទើបបន្តកិច្ចសន្យាថ្មីជាមួយក្លិបអាល្លឺម៉ង ដោយបានប្រាក់ឈ្នួល១៩០,០០០ផោនក្នុងមួយសប្ដាហ៍។ រីឯ Maddison វ័យ២៣ឆ្នាំត្រូវបាន Leicester ដាក់តម្លៃ៨០លានផោន។

ខ្សែការពារអៀរឡង់វ័យ១៨ឆ្នាំ Nathan Collins របស់ Stoke City ក៏ត្រូវបានលោក Solskjaer សម្លឹងឃើញជាអនាគតតារាមួយរូបដែរ។


ចំណែក ខ្សែបម្រើជនជាតិអង់គ្លេសវ័យ២១ឆ្នាំ Sean Longstaff របស់ Newcastle ក៏ត្រូវបានអះអាងថានៅតែស្ថិតក្នុងរ៉ាដារបស់អ្នកចាត់ការបិសាចក្រហមដដែល បន្ទាប់ពីត្រូវបានភ្ជាប់យ៉ាងខ្លាំងនឹងការផ្ទេរទៅ Old Trafford ក្នុងរដូវក្ដៅនេះក្នុងតម្លៃ២៥លានផោន។


ខ្សែ​ប្រយុទ្ធ Callum Wilson ជា​ឈ្មោះ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​បញ្ជី​ចំណាប់​អារម្មណ៍​របស់​អ្នកចាត់ការ​ជនជាតិ​ន័រវេស​។

សូមជម្រាបថា ក្នុងរដូវក្ដៅ២០១៩នេះ លោក Solskjaer បាននាំចូលសមាជិកថ្មី៣រូបដែលសុទ្ធតែជាកីឡាករចក្រភពអង់គ្លេស រួមមាន ខ្សែការពារអង់គ្លេស Aaron Wan-Bissaka, Harry Maguire និងខ្សែបម្រើស្លាបវេលស៍ Daniel James។

កាលពីថ្ងៃចន្ទទី១៦ខែកញ្ញា Man Utd ក៏បានប្រកាសដំណឹងរីករាយអំពីការបន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយអ្នកចាំទី David De Gea ដល់ខែមិថុនាឆ្នាំ២០២៣ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ ESPN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖