+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការ Arsenal សម្រាក Ozil និង Sokratis ពីការប្រកួត UEL យប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 173

អ្នកចាត់ការ Arsenal លោក Unai Emery បានសម្រេចចិត្តសម្រាកខ្សែបម្រើប្រយុទ្ធ Mesut Ozil និងខ្សែការពារកណ្ដាល Sokratis ពីការប្រកួតបើកឆាក UEFA Europa League នៅទឹកដី Eintracht Frankfurt ម៉ោង១១៖៥៥យប់ថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាឆ្នាំ២០១៩នេះ។

Ozil បានលេងក្នុងជម្រើស១១នាក់លើកដំបូងក្នុងរដូវកាលនេះពេល Arsenal ស្មើ២-២នៅទឹកដី Watford កាលពីថ្ងៃអាទិត្យ ដោយលេង៧១នាទី តែលោក Emery និយាយថាអតីតជ័យលាភីកីឡាករអាល្លឺម៉ង់ឆ្នើមជាងគេរូបនេះនឹងត្រូវបានទុកឱ្យសម្រាកដើម្បីត្រៀមការប្រកួត Premier League ទល់នឹង Aston Villa នៅចុងសប្ដាហ៍នេះ។

ចុងសប្ដាហ៍មុន Arsenal បានរបូតការនាំមុខ២គ្រាប់ឱ្យ Watford តាមស្មើ ខណៈពួកគេប្រើយុទ្ធសាស្ត្រលេងចែកបាល់ពីតំបន់ការពារមក ហើយបានបង្កើតកំហុសនិងមានចន្លោះប្រហោងឱ្យ Watford ស៊ុតសំដៅទី៣១ដង ដែលជាតួលេខឯតទគ្គកម្មក្នុង Premier League តាំងពីប្រព័ន្ធ Opta ត្រូវបានដាក់ប្រើក្នុងឆ្នាំ២០០៣មក។

ទោះបែបនេះក្ដី លោក Emery ថានឹងប្រើរបៀបលេងដដែលទល់នឹង Frankfurt ថ្វីបើលោកថា Frankfurt លេង Press ខ្ពស់ និងជាក្រុមតានតឹងមួយព្រោះបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Skysports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖