+855 16 757 168     samnob@keiladaily.com
KD Logo

នាយកប្រតិបត្តិ Barca ទម្លាយថាបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីយក Neymar មកវិញ តែ PSG មិនចង់លក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 469

នាយកប្រតិបត្តិក្លិប Barcelona លោក Oscar Grau បានទម្លាយឱ្យដឹងថាក្លិបលោកបានព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីនាំយក Neymar ទៅ Nou Camp វិញ ប៉ុន្តែ Paris St Germain មិនដែលចង់លក់តារាឆ្នើមប្រេស៊ីលរូបនេះឡើយ។

កីឡាករវ័យ២៧ឆ្នាំបានចាកចេញពី Barca ទៅចូលរួម PSG ក្នុងឆ្នាំ២០១៧ បន្ទាប់ពីក្លិបបារាំងវិនិយោគដោយកាតារមួយនេះបានបង់លុយផ្ដាច់កុងត្រាតម្លៃ២២២លានអឺរ៉ូ។

ក្នុងរដូវក្ដៅ២០១៩នេះ Neymar ត្រូវបានភ្ជាប់យ៉ាងខ្លាំងនឹងការត្រលប់ទៅអេស្ប៉ាញវិញដើម្បីចូលរួម Barca ជាលើកទី២។

លោក Grau បានអះអាងថាក្លិបរបស់លោកបានប្រឹងប្រែងខ្លាំងណាស់ដើម្បីទិញ Neymar ទៅវិញ ដោយបានដាក់សំណើ២លើក។ សំណើមួយដាក់ជម្រើសលុយថែមកីឡាករឱ្យ PSG និងសំណើមួយទៀតមិនដាក់ជម្រើសថែមកីឡាករទេ ប៉ុន្តែលោកថាក្លិបរបស់លោកមានអារម្មណ៍ថា PSG មិនចង់លក់ Neymar ចេញឡើយ៕


ប្រែសម្រួល៖ គជសារ 
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖