+855 16 757 168     samnob@keiladaily.com
KD Logo

វីរបុរស Arsenal ថាយុវជន Saka លេងល្អជាងខ្សែប្រយុទ្ធតម្លៃ៧២លានផោន Pepe ទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 474

វីរបុរស Arsenal លោក Martin Keown បាននិយាយក្នុងនាមអ្នកវិភាគរបស់ប៉ុស្តិ៍ BT Sport ក្រោយក្រុមកាំភ្លើងធំប្រកួត Europa League ឈ្នះ៣-០នៅផ្ទះ Frankfurt យប់ថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញាឆ្នាំ២០១៩ថាយុវជន Bukayo Saka បានបង្ហាញគុណផលយ៉ាងល្អប្រសើរ និងថែមទាំងលើកឡើងថាខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះល្អជាង Nicolas Pepe ដែលក្លិបបានទិញពី Lille ក្នុងតម្លៃ៧២លានផោនទៅទៀត។

អតីតខ្សែការពារអង់គ្លេសវ័យ៥៣ឆ្នាំដែលបានលើកពាន Premier League ៣ដង, FA Cup ៣ដង, Community Shield ៣ដងនិង European Cup Winners’ Cup ជាមួយ Arsenal លើកឡើងថា៖ «អ្នកគិតអំពីរបៀបដែល Pepe លេងបច្ចុប្បន្ន ពួកគេបានបង់៧២លានផោនសម្រាប់គេ តែក្មេងនេះមើលទៅល្អជាង Pepe ទៅទៀត។ ការបញ្ចប់ទីរបស់គេស្អាតណាស់។ គេទើបមានវ័យទើប១៨ឆ្នាំប៉ុណ្ណោះ ពិតជាមិនគួរឱ្យជឿ»។

Saka ដែលកើតក្នុងប្រទេសអង់គ្លេសតែមានឈាមជ័រនីហ្សេរីយ៉ា បានស៊ុតចូលគ្រាប់ទី២របស់ Arsenal យប់មិញ និងបានរួមចំណែកបង្កើតគ្រាប់ទី១។

លោក Owen Hargreaves ក៏ស្ងើចសរសើរ Saka ដែរនិងថាអង់គ្លេសពេលនេះមានយុវជនដ៏ពូកែម្នាក់ទៀតហើយ (បន្ថែមលើយុវជនដូចជា Jadon Sancho)។

ដោយឡែក លោក Keown និង Hargreaves ក៏បានសរសើរ Joe Willock ផងដែរ។ Willock រកបានគ្រាប់បាល់ដំបូងសម្រាប់ក្រុមកាំភ្លើងធំដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖